បរទេស ៖ ក្រោយជួបគ្នា ជាមួយប្រធានទីភ្នាក់ងារ ការទូតរបស់សហភាពអឺរ៉ុប អនុរដ្ឋមន្ត្រីការបរទេស អាមេរិក លោកស្រី Wendy Sherman បាននិយាយ នៅថ្ងៃសុក្រ សប្ដាហ៍នេះថា វិធីសាស្ត្រ របស់សហរដ្ឋអាមេរិក និងអឺរ៉ុប ចំពោះប្រទេសចិន គឺ មានការរួបរួមគ្នាខ្លាំងឡើង ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានធ្វើការសង្កត់ធ្ងន់ថា ជាសញ្ញាសម្គាល់នៃគោលនយោបាយ ការបរទេស ជាសារៈសំខាន់ នៃការធ្វើការងារយ៉ាងជិតស្និទ្ធ ជាមួយ សម្ពន្ធមិត្ត ក្នុងការទប់ទល់ នឹងអ្វីដែលរដ្ឋបាល របស់លោកមើលឃើញថា ជាឥរិយាបថ កើនឡើងរបស់នៅ ទូទាំងពិភពលោក ។
ថ្លែងនៅក្នុងសន្និសីទកាសែតមួយ ដែលរៀបចំ ដោយវិទ្យាស្ថាន Brookings Institution ជាមួយលោក Stefano Sannino ជាអគ្គលេខាធិការ នៃទីភ្នាក់ងារ ចំណាត់ការ ខាងក្រៅអឺរ៉ុប លោកស្រី Wendy Sherman បាន មានប្រសាសន៍ថា ទីក្រុងវ៉ាស៊ីនតោន ប្តេជ្ញាឈរប្រកៀកស្មារគ្នា ជាមួយដៃគូអឺរ៉ុប រួបរួមកម្លាំងគ្នាទប់ទល់នឹងចិន ។
ដោយពោលសំដៅដល់ សាធារណរដ្ឋប្រជាមានិតចិន លោកស្រី Wendy Sherman បានមានប្រសាសន៍ បន្តយ៉ាងដូច្នេះថា “លយើងឃើញវិធីសាស្ត្រ របស់យើងនិងវិធីសាស្ត្រ របស់អឺរ៉ុប ចំពោះសាធារណរដ្ឋប្រជាមានិតចិន ជាការបំពេញបន្ថែមនិងជាការរួម បញ្ចូលគ្នាកាន់តែខ្លាំង”៕
ប្រែសម្រួល៖ប៉ាង កុង