ម៉ូស្គូ៖ អ្នកនាំពាក្យក្រសួង ការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានលើកឡើងថា សកម្មភាពដ៏គ្រោះថ្នាក់របស់កងទ័ពអាកាសអាមេរិក បានបង្កើតការគំរាមកំហែង ដល់អាកាសចរណ៍ស៊ីវិល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នៅក្នុងការបង្ហោះសារតាម Telegram លោក ស្រី Zakharova បានសម្តែងការព្រួយបារម្ភ ចំពោះការកើនឡើងនៃ អាំងតង់ស៊ីតេនៃការហោះហើរយន្តហោះ របស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នៅជិតព្រំដែនរុស្ស៊ី រួមទាំងនៅលើសមុទ្រខ្មៅ។
លោកស្រីបានបន្ដថា កាលពីថ្ងៃសុក្រ យន្តហោះស៊ើបការណ៍ CL 600 របស់សហរដ្ឋអាមេរិក បានចុះពីកម្ពស់ ១១០០០ម៉ែត្រ មលត្រឹមកម្ពស់ ៩២០០ម៉ែត្រ នៅលើសមុទ្រខ្មៅ នៅជិតតំបន់ទទួលខុសត្រូវនៃសេវាកម្មចរាចរណ៍ ផ្លូវអាកាសរបស់រុស្ស៊ី ហើយបានរំខានដល់ផ្លូវរបស់យន្តហោះស៊ីវិលពីរ។
លោកស្រី Zakharova បានសង្កត់ធ្ងន់ថា នាវិកនៃយន្តហោះឈ្លបយកការណ៍ មិនបានឆ្លើយតបនឹងសំណើ ម្តងហើយម្តងទៀតពីសេវាកម្មចរាចរណ៍ផ្លូវអាកាសរុស្ស៊ី។
អ្នកស្រីបានរំឭកថា អ្នកគ្រប់គ្រងចរាចរណ៍ ផ្លូវអាកាសរុស្ស៊ីធានាសុវត្ថិភាពនៃយន្តហោះស៊ីវិល ដោយការផ្លាស់ប្តូរទិសដៅ និងរយៈកម្ពស់ភ្លាមៗ។
លោកស្រីបានសរសេរថា “ប្រសិនបើឥឡូវនេះគ្រោះមហន្តរាយត្រូវបានបញ្ជៀសនៅក្នុងដែនអាកាស លើផ្ទៃទឹកនៃសមុទ្រខ្មៅ នេះមិនមានន័យថា សហរដ្ឋអាមេរិក និងអង្គការណាតូអាចធ្វើឱ្យជីវិតមនុស្សប្រឈមនឹងនិទណ្ឌភាពនោះទេ” ដោយកត់សម្គាល់ថា អាជ្ញាធរអាកាសចរណ៍នឹងដាក់ទោស។ ការតវ៉ាតាមរយៈបណ្តាញការទូត៕
ដោយ ឈូក បូរ៉ា