ដាម៉ាស៖ សារព័ត៌មានរដ្ឋ របស់ប្រទេសស៊ីរី នៅថ្ងៃនេះបានចេញផ្សាយថា យន្តហោះចម្បាំង របស់ប្រទេសអ៊ីស្រាអ៊ែល បានបើកការវាយប្រហារ ដោយមីស៊ីលទៅលើទីតាំង ទីក្រុងផែសមុទ្រ Latakia ដោយធ្វើឲ្យខូចខាតទូកុងទីនឺ ជាច្រើននិងបណ្តាឲ្យ ទៅជាភ្លើងឆាបឆេះយ៉ាងធំ។
ការវាយប្រហារនេះ បានធ្វើឡើងដោយកម្រទៅលើទីក្រុងផែមួយនេះ ដែលជាទីតាំងស៊ីរី នាំចូលផលិតផលច្រើនជាងគេបំផុត ជាងគេចូលមកកាន់ ប្រទេសដែលកំពុងមានសេដ្ឋកិច្ច ហួងហែង ដោយសារសង្គ្រាមមួយនេះ។
ប្រភពដដែលបានសរសេរទៀតថា មីស៊ីល ជាច្រើនគ្រាប់ បានវាយប្រហារចំទូកុងទីនឺ និងបណ្តាឲ្យមានការឆាបឆេះ ទូជាច្រើនប៉ុន្តែមិនមានបណ្តាឲ្យអ្នក ណាម្នាក់ បាត់បង់ជីវិតនោះទេ។
ទោះបីជាយ៉ាងណាក្តី មកដល់ពេលនេះ នៅមិនទាន់មានការឆ្លើយតប ណាមួយ ពីភាគីខាងអ៊ីស្រាអ៊ែលនៅឡើយ៕
ប្រែសម្រួល៖ស៊ុនលី