ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ការឃុបឃិតគ្នា រវាងសហរដ្ឋអាមេរិកនិងអាជ្ញាធរតៃវ៉ាន់ គឺជាកត្តាបំផ្លិចបំផ្លាញ ស្ថានការណ៍ នៅច្រកសមុទ្រតៃវ៉ាន់

នាពេលថ្មីៗកន្លងទៅនេះ ខណៈពេលលោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក ផ្តល់បទសម្ភាសន៍ ជាមួយប្រព័ន្ធសារព័ត៌មានណាមួយ ស្តីពីសំណួរអ្វីដែលហៅថា “ចិនដីគោកនឹងឈ្លានពានតៃវ៉ាន់” លោកបានឆ្លៀតឱកាសគាំទ្រ កម្លាំងបំបែកបំបាក់ “ចង់ឱ្យតៃវ៉ាន់ឯករាជ្យ” ហើយលោកបានអះអាងថា ” នោះប្រហែលជាសេចក្តីសម្រេចចិត្ត ដែលអាចបង្កឱ្យមានបង្កផលវិបាក ជាលក្ខណៈគ្រោះមហន្តរាយ ពេលក្រោយ ។

ខណៈពេលដែលលោក Antony Blinken បានអះអាងថា សហរដ្ឋអាមេរិកនឹងបន្តគោរព តាមគោលការណ៍ប្រទេសចិនតែមួយ ប៉ុន្តែលោកបែរជាហៅចិនតៃវ៉ាន់ថា ជា”ប្រទេស” ព្រមទាំងបានព្រលយសម្តីថា នឹងបន្តអនុវត្តតាមពាក្យសន្យា របស់ខ្លួនស្តីពី “ជួយតៃវ៉ាន់ការពារសន្តិភាព” ។ លោក Antony Blinken បានលេងកលល្បិច ដែលនិយាយផ្សេង ធ្វើផ្សឹងយ៉ាងគឃ្លើន គឺ គ្មានសច្ចភាព និងមិនគោរពពាក្យសន្យា មន្ត្រីការទូតនៃប្រទេសមហាអំណាច ទាល់តែសោះ ។

លោក Antony Blinken បានរិះគន់ប្រទេសចិនថា “ចិនជាទង្វើបង្ករឿងហេតុខាងយោធា” ហើយប៉ុនប៉ងទម្លាក់កំហុសដែលចង់បំផ្លិចបំផា្លញ និងកែប្រែសភាពការណ៍ បច្ចុប្បន្នរបស់ច្រកសមុទ្រតៃវ៉ាន់ ទៅលើប្រទេសចិន នេះគឺបំភ្លៃការពិតទាំងស្រុង ដូចចោរស្រែកចាប់ចោរសុទ្ធសាធ ។ ពីយន្តហោះយោធាអាមេរិកបានចុះចតនៅចិនតៃវ៉ាន់ដល់នាវាចម្បាំងកងទ័ពអាមេរិកបានធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ការពិតបានបញ្ជាក់ ម្តងហើយម្តងទៀតថា ស្ថានការណ៍នៅច្រកសមុទ្រតៃវ៉ាន់ កំពុងប្រឈមមុខនឹង ភាពតានតឹងជុំថ្មីមួយ មូលហេតុគឺមកពីអាជ្ញាធរ តៃវ៉ាន់ប៉ុនប៉ង់”ពឹងផ្អែកអាមេរិក មានបំណងចង់ឱ្យតៃវ៉ាន់ឯករាជ្យ “ម្តងហើយម្តងទៀត ដោយឡែកមនុស្សមួយចំនួន របស់អាមេរិក មានចេតនាប៉ុនប៉ង ទប់ស្កាត់ការអភិវឌ្ឍ របស់ប្រទេសចិន ។ មិនថា លោក Antony Blinken បាននិយាយប្រែសទៅជាខ្មៅ យ៉ាងណាក៏ដោយ ក៏នៅតែមិនអាចបិទបាំង ការពិតជាក់ស្តែង ដែលអាចបញ្ជាក់ថា ការឃុបឃិតគ្នារវាងសហរដ្ឋអាមេរិក និងអាជ្ញាធរតៃវ៉ាន់ គឺជាកត្តាបំផ្លិចបំផ្លាញ ស្ថានការណ៍ នៅច្រកសមុទ្រតៃវ៉ាន់ ។

លើសពីនេះទៅទៀត លោក Antony Blinken ក៏បានលើកឡើងម្តងទៀតនូវអ្វីដែលហៅថា “ច្បាប់ទំនាក់ទំនងជាមួយតំបន់តៃវ៉ាន់”និង”ការធានាចំនួន ៦ ចំណុចចំពោះតំបន់តៃវ៉ាន់” ។ ប្រការទាំងនេះ ត្រូវបានប្រឌិតដោយកងកម្លាំង ក្នុងស្រុកមួយចំនួន នៅសហរដ្ឋអាមេរិកសុទ្ធសាធ ដែលជាការតម្កល់ទុកច្បាប់ ក្នុងស្រុករបស់អាមេរិក លើកាតព្វកិច្ចអន្តរជាតិ ពោលគឺ ខុសច្បាប់និងគ្មានប្រសិទ្ធភាព ។ អាមេរិកគួរគោរពនោះគឺគោលការណ៍ប្រទេសចិនតែមួយនិងសេចក្តីប្រកាសរួម ៣ ច្បាប់រវាងចិននិងអាមេរិក ។នេះគឺជាមូលដ្ឋាននយោបាយនៃទំនាក់ទំនងរវាងចិននិងអាមេរិក ចំណែករដ្ឋាភិបាលអាណត្តិនីមួយៗ របស់អាមេរិកសុទ្ធតែ បានសន្យាយ៉ាងច្បាស់ ចំពោះរឿងនេះ ។

ទាក់ទិននឹងបញ្ហាតៃវ៉ាន់ ប្រទេសចិនបានបង្ហាញពី អាកប្បកិរិយារបស់ខ្លួន ជាច្រើនលើកមកហើយថា នៅលើពិភពលោក មានប្រទេសចិនតែមួយ តំបន់តៃវ៉ាន់គឺជាផ្នែកមួយ នៃដែនដីប្រទេសចិន ដែលមិនអាចពុះបំបែកបាន ហើយរដ្ឋាភិបាល សាធារណរដ្ឋប្រជាមានិតចិន ជារដ្ឋាភិបាលស្របច្បាប់ តែមួយគត់នៃប្រទេសចិន ។ បញ្ហាតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុង របស់ប្រទេសចិន សុទ្ធសាធ មិនអនុញ្ញាតឱ្យកម្លាំង ខាងក្រៅណាមួយ មកជ្រៀតជ្រែកជាដាច់ខាត ។
ប្រទេសចិនរីករាយ ធ្វើកិច្ចខិតខំប្រឹងប្រែង អស់ពីសមត្ថភាព ដើម្បីសម្រេចបាននូវអនាគត នៃការបង្រួបបង្រួម ប្រទេសជាតិ ដោយសន្តិវិធីនៅត្រើយទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់ ដោយចិត្តស្មោះបំផុត ។ យ៉ាងណាមិញ ប្រសិនបើកម្លាំងបំបែកបំបាក់ “ចង់ឱ្យតៃវ៉ាន់ឯករាជ្យ” បង្ករឿងហេតុនិងបង្ខិតបង្ខំ ឬរហូតដល់បំបែកខ្សែបន្ទាត់ក្រហម ដល់កាលនោះ “ប្រទេសចិននឹងចាត់វិធានការ យ៉ាងដាច់ម៉ាត់ ដោយខានពុំបាន” ។

ការសម្តែងដ៏អាក្រក់ របស់អ្នកនយោបាយមួយចំនួនតូច របស់អាមេរិក ពិតជានឹងត្រូវបរាជ័យ ជាក់ជាមិនខាន ។ ប្រការនេះមិនអាចកែប្រែនិម្មាបនកម្ម ដ៏រឹងមាំរបស់ប្រទេសចំនួន ១៨០ នៅទូទាំងពិភពលោកក្នុងការ ប្រកាន់ខ្ជាប់នូវគោលការណ៍ ប្រទេសចិនតែមួយនោះទេ មិនអាចរារាំងនិន្នាការ ជាប្រវត្តិសាស្ត្រ ដែលប្រទេសចិន នឹងសម្រេចបាននូវការបង្រួបបង្រួមប្រទេសជាតិ ទាំងស្រុងបានឡើយ ។
បញ្ហាតៃវ៉ាន់ពាក់ព័ន្ធដល់ផលប្រយោជន៍ស្នូលរបស់ប្រទេសចិន ដូច្នេះ អ្នកនយោបាយមួយចំនួនរបស់អាមេរិកគួរតែប្រុងប្រយ័ត្នក្នុងការបញ្ចេញមតិនិងធ្វើសកម្មភាពដោយមធ្យ័ត ៕

To Top