ព័ត៌មានអន្តរជាតិ

មេបញ្ជាការ កំពូល របស់ញូវសឺឡេន ព្រមានពីការគម្រាមកំហែង របស់ចិន ក្នុងតំបន់ ឥណ្ឌូប៉ាស៊ីហ្វិក

បរទេស ៖ កាលពីថ្ងៃពុធម្សិលមិញនេះ មេបញ្ជាការកងទ័ព របស់ប្រទេសញូវសឺឡេន បានធ្វើការព្រមានចំៗ អំពីការគម្រាមកំហែង ដោយឥទ្ធិពល និងអំណាចរបស់ចិន នៅក្នុងតំបន់ ឥណ្ឌូប៉ាស៊ីហ្វិក ទាំងមូល។

ការកើនឡើង នៃការប្រកួតប្រជែង ជាយុទ្ធសាស្ត្រដោយប្រទេសចិន ដែលជាប្រទេសដៃគូពាណិជ្ជធំ ជាងគេបំផុត របស់ប្រទេសញូវសឺឡេននោះ ទាំងអាមេរិក និង បណ្តាប្រទេស មហាអំណាច ផ្សេងទៀតក៏នឹងត្រូវបានគេមើល ឃើញថា នឹងអាចចូលរួមនៅពាក់ព័ន្ធ នៅក្នុងការប្រឈមមុខគ្នា នៅក្នុងជម្លោះក្នុងតំបន់នេះផងដែរ ។

នៅក្នុងរបាយការណ៍ មួយដែលធ្វើឡើង ដោយក្រសួងការពារជាតិ នៃប្រទេសញូវសឺឡេន បានសរសេរថា ប្រទេសរបស់ខ្លួនកំពុងប្រឈមមុខ ទៅនឹងពិភពលោកថ្មីមួយ ដែលពោរ ពេញទៅ ដោយការប្រកួតប្រជែង ជាយុទ្ធសាស្ត្រ ក្រោមរូបភាពទំនាក់ទំនងផ្លូវរដ្ឋរវាងគ្នា ហើយក្នុងនោះចិន គឺជាប្រទេសដ៏លេចធ្លោ គេមួយក្នុងចំណោម គូប្រកួតប្រជែង ។

របាយការណ៍ ដដែលនោះ ក៏បានលើកឡើងអំពីការ ព្រួយបារម្ភរបស់ញូវសឺឡេនផងដែរ ចំពោះការវិវត្តចុងក្រោយ នៃវត្តមានយោធារបស់ចិន ព្រមទាំងទីតាំងមូលដ្ឋានទ័ព របស់ចិន ជាពិសេសនៅក្នុងតំបន់សមុទ្រចិន ភាគខាងត្បូង៕

ប្រែសម្រួល៖ស៊ុនលី

To Top