ព័ត៌មានអន្តរជាតិ

បទវិភាគ៖ សហរដ្ឋអាមេរិក អញ្ជើញជនជាប់សង្ស័យ កំពុងរត់គេចខ្លួនឱ្យចូលរួម “កិច្ចប្រជុំកំពូលស្តីពី ប្រជាធិបតេយ្យ” គឺជាការបំពានដ៏ធំបំផុត លើប្រជាធិបតេយ្យ!

នាពេលថ្មីៗកន្លងទៅនេះ ជនឈ្មោះ Nathan Law ដែលជាជនបង្កភាពវឹកវរនៅហុងកុង និងកំពុងរត់គេចខ្លួន នៅអាមេរិក បានអះអាងថា ខ្លួនទទួលបានការអញ្ជើញ ពីសំណាក់សហរដ្ឋអាមេរិក ដើម្បីត្រៀមនឹងថ្លែងសុន្ទរកថា នៅក្នុងអ្វីដែលហៅថា “កិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ”នោះ ។

ការចាត់ទុកជនសង្ស័យ ដែលកំពុងរត់គេចខ្លួនម្នាក់ជា “ភ្ញៀវកិត្តិយស” សម្រាប់ចូលរួមកិច្ចប្រជុំនេះ ទង្វើរបស់អាមេរិក គឺពិតជាធ្វើឱ្យគេគ្រប់គ្នា ស្រឡាំងកាំង នេះមិនត្រឹមតែបានលាតត្រដាង យ៉ាងច្បាស់នូវ គោលបំណងដ៍អាក្រក់ របស់អាមេរិក ដែលបានផ្តល់ការជ្រកកោន ដល់ជនបង្កភាពវឹកវរ នៅហុងកុងនិងជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ដោយយកបញ្ហាប្រជាធិបតេយ្យ ធ្វើជាលេសប៉ុណ្ណោះទេ ថែមទាំងក៏ធ្វើឱ្យពិភពលោក បានមើលឃើញយ៉ាងច្បាស់ ពីពុតត្បុតនិងស្តង់ដារពីររបស់”ប្រជាធិបតេយ្យ បែបអាមេរិក”ផងដែរ ។

ជនឈ្មោះ Nathan Law គឺជា “ពួកអបគមន៍នៅហុងកុង” សុទ្ធសាធ ហើយក៏ជា “ទ័ពស្រួច” ដែលចិញ្ចឹមបីបាច់ដោយកម្លាំងប្រឆាំង ប្រទេសចិន របស់សហរដ្ឋអាមេរិក និងលោកខាងលិច អស់រយៈពេលជាច្រើនឆ្នាំមកហើយ ។ ជនម្នាក់នេះ បានព្រលយពាក្យសម្តី អំពីការញុះញង់ឱ្យបំបែកបំបាក់ មាតុប្រទេសជាច្រើនលើក ដែលញុះញង់ឱ្យយុវជន នៅហុងកុងមួយចំនួ នប្រព្រឹត្តអំពើខុសច្បាប់ ហើយបានធ្វើដំណើរ ទៅកាន់សហរដ្ឋអាមេរិក ជាច្រើនលើកដើម្បីឃុបឃិតគ្នា ជាមួយកម្លាំងប្រឆាំងប្រទេសចិន នៅអាមេរិកផងដែរ ។

កាលពីខែកក្កដា ឆ្នាំ ២០២០ ប៉ូលិសហុងកុង បានចេញបទបញ្ជាឱ្យចាប់ក្រុម ជនបង្កភាពចលាចល នៅហុងកុង ដែលបានរត់គេចខ្លួន នៅបរទេស ក្នុងនោះបូករួមទាំងជនឈ្មោះ Nathan Law ផងដែរដែលបានជាប់ទោស ពីបទញុះញង់ឱ្យបំបែកបំបាក់ ប្រទេសជាតិនិងបទឃុបឃិតគ្នា ជាមួយកម្លាំងបរទេស ឬនៅក្រៅប្រទេសចិន ដើម្បីបំផ្លិចបំផ្លាញសន្តិសុខជាតិ ។

ចាប់ពីការអញ្ជើញ អាជ្ញាធរតៃវ៉ាន់ ឱ្យចូលរួមអ្វីដែលហៅថា “កិច្ចប្រជុំកំពូលស្តីពី ប្រជាធិបតេយ្យ” រហូតដល់ការផ្តល់ការគាំទ្រ ដល់ជនជាប់សង្ស័យ ដែលកំពុងរត់គេចខ្លួន ដូចឈ្មោះ Nathan Law ជាដើម ឧបាយកលរបស់អាមេរិក ដែលប៉ុនប៉ងទប់ស្កាត់ ការអភិវឌ្ឍរបស់ប្រទេសចិន ដោយយកបញ្ហាតៃវ៉ាន់ ធ្វើជាលេសដើម្បីប្រឆាំងនឹង ប្រទេសចិន ហើយបង្កភាពចលាចល នៅហុងកុង គឺ ឃើញច្បាស់ដូចថៃ្ង ។
ដូចការវិភាគមួយចំនួន ដែលបានលើកឡើងថា សហរដ្ឋអាមេរិកប៉ុនប៉ង ធ្វើការបដិបក្ខគ្នា លើផ្នែកមនោគមវិជ្ជា និងបង្កើតប្លុកថ្មី ដែលបានដឹកនាំដោយ អាមេរិក តាមរយៈ “កិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ” ដើម្បីដាក់ឱ្យប្រទេសចិន នៅឯកោនិងធ្វើការតតាំងគ្នា ជាមួយប្រទេសចិន ។

ជាការពិតណាស់ ឧបាយកលទាំងនេះ នឹងមិនអាចសម្រេចបាន ជាដាច់ខាត ពីព្រោះការពិតជាក់ស្តែង បានបញ្ជាក់រួចជាស្រេចហើយថា ទោះបីជាសហរដ្ឋអាមេរិក តែងតែលើកទង់”ប្រជាធិបតេយ្យ”ក៏ដោយ ក៏ប៉ុន្តែមិនដែលយកចិត្តទុកដាក់ យ៉ាងពិតប្រាកដដល់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សរបស់ប្រជាជន ទីក្រុងហុងកុងបន្តិចសោះឡើយ ផ្ទុយទៅវិញ គិតតែពីធ្វើយ៉ាងដូចម្តេច ដើម្បីការពារអនុត្តរភាព និងផលប្រយោជន៍របស់ខ្លួន ឱ្យបានតែប៉ុណ្ណោះ ។

ដូចការលាតត្រដាង របស់សៀវភៅសស្ដីពី «ប្រជាធិបតេយ្យរបស់ប្រទេសចិន»ឋ ដែលរដ្ឋាភិបាលចិន បានដាក់ចេញនាពេលថ្មីៗកន្លងទៅនេះ ដោយបានលើកឡើងថា “ប្រជាធិបតេយ្យមិនមែនជាវត្ថុតែងលម្អ នោះទេ ក៏មិនមែនជាវត្ថុសំរាប់ដាក់តាំង ដើម្បីឱ្យល្អមើលដែរ តែត្រូវយកមកប្រើប្រាស់ ក្នុងការដោះស្រាយបញ្ហា របស់ប្រជាពលរដ្ឋ។

នាពេលបច្ចុប្បន្ននេះ ស្ថានភាពទូទៅ នៃទីក្រុងហុងកុងបានកំណត់រួចរាល់ហើយ ។ ក្រោមការធានាយ៉ាងមុតមាំនៃច្បាប់សន្តិសុខជាតិ នៅហុងកុង ប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស របស់ប្រជាជនទីក្រុងហុង កុងទទួលបានការគាំពារ មិនធ្លាប់មានកាលពីមុន ហើយនិន្នាការប្រវតិ្តសាស្ត្រ នៃហុងកុង ដែលប្រែក្លាយពីភាពចលាចល ទៅជាមានរបៀបរៀបរយ ព្រមទាំងប្រែពីអភិបាលកិច្ច ទៅជាវិបុលភាព និងរីកលូតលាស់ គឺ មិនអាចបង្វិលថយក្រោយនោះទេ ។ រឿងកំប្លែងខាងនយោបាយ ដែលបានដឹកនាំដោយ សហរដ្ឋអាមេរិក ក្នុងគោលបំណងធ្វើអនុត្តរភាព ដោយយកបញ្ហា “ប្រជាធិបតេយ្យក្លែងក្លាយ” ធ្វើជាលេស នេះមុខជានឹងត្រូវបរាជ័យ ជាក់ជាមិនខាន ៕

To Top