វ៉ាស៊ីនតោន៖ យ៉ាងហោចណាស់រដ្ឋចំនួន ២២ របស់សហរដ្ឋអាមេរិក បានកំណត់ករណីនៃជំងឺកូវីដ-១៩ ទម្រង់ថ្មីអូមីក្រុង រួមទាំងមួយចំនួន ដែលបង្ហាញពីការឆ្លងក្នុងសហគមន៍ នេះបើយោងតាមរបាយការណ៍ថ្មីមួយ ដែលចេញផ្សាយដោយមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក (CDC)។
យោងតាម CDC បានឱ្យដឹងថា ក្នុងចំណោមករណីចំនួន ៤៣ករណី ដែលមានការតាមដានជាបឋម មានម្នាក់សម្រាកនៅមន្ទីរពេទ្យ និងមិនមានអ្នកស្លាប់នោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
រោគ សញ្ញា ដែល គេ រាយការណ៍ ជា ទូទៅ គឺ ក្អក អស់កម្លាំង និង កកស្ទះ ឬ ហៀរ សំបោរជាដើម។ ការស៊ើបអង្កេតករណីបានកំណត់អត្តសញ្ញាណការលាតត្រដាង ដែលទាក់ទងនឹងការធ្វើដំណើរក្នុងស្រុក និងអន្តរជាតិ ព្រឹត្តិការណ៍សាធារណៈធំៗ និងការចម្លងតាមផ្ទះ។
ការអនុវត្តយុទ្ធសាស្រ្តការពារក្នុងពេលដំណាលគ្នា រួមទាំងការចាក់វ៉ាក់សាំង របាំងមុខ ការបង្កើនខ្យល់ចេញចូល ការធ្វើតេស្ត ការដាក់ឱ្យនៅដាច់ដោយឡែក ត្រូវបានណែនាំឱ្យពន្យឺតការចម្លងនៃវីរុស SARS-CoV-2 រួមទាំងទម្រង់ឆ្លងថ្មី ដូចជាអូមីក្រុង និងដើម្បីការពារប្រឆាំងនឹងជំងឺធ្ងន់ធ្ងរ និងការស្លាប់ពីកូវីដ-១៩ នេះ បើ តាម ការ បញ្ជាក់ របស់ CDC៕
ដោយ ឈូក បូរ៉ា