ភ្នំពេញ៖ ប្រធានមន្ទីរសាធារណការនិងដឹងជញ្ជូន ខេត្តតាកែវ លោក ណុប នី បានចាត់បញ្ជួនគ្រឿងចក្រ មួយចំនួន មកពន្លឿនការឈូសឆាយ ស្ថាបនាផ្លូវមួយខ្សែ នៅក្នុងភូមិព្រៃស្នួល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ នឹងត្រៀមសម្ភោធដាក់ឱ្យប្រើប្រាស់ ក្រោមអធិបតីភាព លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។
ការស្ថាបនាផ្លូវមួយខ្សែនេះ ត្រូវទទួលបាន ការឧបត្ថមពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈឧត្តមសេនីយ៏ កែវ ស៊ឹម ទីប្រឹក្សាផ្ទាល់ សម្តេចតេជោ និងជាមេបញ្ជារការរង កងរអង្គរក្សសម្តេចតេជោ។
តាមរយៈការចុះជួយពន្លឿន ឈូសឆាយផ្លូវមួយខ្សែនេះ លោក សយ សុភាព ក្នុងនាមជាប្រជាពលរដ្ឋក្នុងភូមិព្រៃស្នួល បានថ្លែងអំណរគុណ ចំពោះ លោក ណុប នី ប្រធានមន្ទីរសាធារណការ និងដឹងជញ្ជូន ខេត្តតាកែវ ដែលបានបញ្ជួនគ្រឿងចក្រ មកឈូសឆាយផ្លូវមួយខ្សែនេះ បន្ថែមឱ្យលឿន សម្រាប់សម្រួល អ្នកភូមិប្រើប្រាស់។
សូមរំលឹកថា ក្នុងពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្រេចស្ថាបនាផ្លូវមួយខ្សែ ព្រមទាំងបានបំពាក់អំពូលសូឡា បំភ្លឺផ្លូវ ក្នុងភូមិមួយចំនួន នៃឃុំរវៀង ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ។ អ្នកភូមិព្រៃស្នួល ត្រេកអរណាស់ និង សូមគោរពថ្លែងអំគុណ សម្តេចតេជោ ហ៊ុនសែន ដោយ បានយកចិត្តទុកដាក់ ផ្តល់ភាពកក់ក្តៅ និង ជាទីសង្ឃឹម៕