ជីកាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងដល់១០០នាក់ បន្ទាប់ពីព្យុះកំបុតត្បូងចំនួន៣០ព្យុះបានបោកបក់កាត់រដ្ឋចំនួន៦ ពេញមួយយប់ នៅផ្នែកកណ្តាលនៃសហរដ្ឋអាមេរិក រួមមានរដ្ឋ Arkansas, Mississippi, Illinois, Kentucky, Tennessee និង Missouri។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃសៅរ៍ថា រោងចក្រផលិតទៀននៅរដ្ឋ Kentucky ត្រូវបានបំផ្លាញទាំងស្រុង ។
លោក Andy Beshear អភិបាលរដ្ឋ Kentucky បានលើកឡើងថា “មានមនុស្សប្រហែល១១០នាក់នៅក្នុងនោះ (រោងចក្រទៀន) នៅគ្រាដែលព្យុះកំបុតត្បូងបានបោកបក់មកលើរោងចក្រ” ។ “យើងជឿថា ចំនួនអ្នកស្លាប់របស់យើងពីព្រឹត្តិការណ៍នេះនឹងលើសពី50នាក់ Kentuckians ហើយប្រហែលជាបញ្ចប់រហូតដល់៧០ ទៅ ១០០នាក់” ។
លោក Beshear បានប្រកាសភាពអាសន្ននៅក្នុងតំបន់របស់គាត់ផងដែរ ។
ខ្យល់ព្យុះកំបុតត្បូងក៏បានវាយប្រហារផ្ទះថែទាំជំងឺ១កន្លែងក្នុងរដ្ឋ Arkansas ហើយបានធ្លាក់ពីលើដំបូលឃ្លាំង Amazon ក្នុងរដ្ឋ Illinois បណ្តាលឱ្យមានអ្នកស្លាប់មួយចំនួន។ ផ្ទះថែទាំអ្នកជំងឺ១កន្លែងទៀត និងស្ថានីយ៍ពន្លត់អគ្គីភ័យនៅ Trumann នៃរដ្ឋ Tennessee ក៏បានបង្កការខូចខាតយ៉ាងច្រើនផងដែរ ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា វាគឺជាខ្យល់ព្យុះកំបុតត្បូងដ៏អាក្រក់បំផុតដែលបានបោកបក់នៅភាគឦសាននៃរដ្ឋ Arkansas និងនៅលើដីប្រហែល២២៣ម៉ាយក្នុងរដ្ឋ Kentucky ហើយទំនងជាព្យុះកំបុតត្បូងដែលបោកបក់រយៈពេលយូរជាងគេក្នុងប្រវត្តិសាស្ត្រ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា