ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីតួកគី និយាយថាបណ្តាញសង្គម កំពុងធ្វើឲ្យប៉ះពាល់ ដល់ដំណើរការ ប្រជាធិបតេយ្យ

បរទេស៖ ប្រធានាធិបតី នៃប្រទេសតួកគី លោក Recep Tayyip Erdogan កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ បានធ្វើការលើកឡើងថា សកម្មភាពរបស់បណ្តាញសង្គម គឺជាបញ្ហាមួយក្នុង ចំណោមបញ្ហាផ្សេងទៀត ដែលធ្វើឲ្យប៉ះពាល់ដល់ ដំណើរការ ប្រជាធិបតេយ្យ។

រដ្ឋាភិបាលរបស់លោក Erdogan បានដាក់ផែនការមួយចំនួន ក្នុងការកំណត់ច្បាប់ ឲ្យបាននូវទោសឧក្រិដ្ឋ នៃការចែកចាយព័ត៌មានក្លែងក្លាយ និងមិនពិតនៅលើប្រព័ន្ធអនឡាញប៉ុន្តែ តែងតែទទួលបាននូវពាក្យរិះគន់ថា ជាក់ស្តែងរដ្ឋាភិបាលលោក Erdogan គឺមានបំណងសំខាន់ ដើម្បីបំបិទសេរភាព នៃការបញ្ចេញមតិ របស់ពលរដ្ឋប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក្តីលោក Erdogan បានថ្លែងបែបនេះថា៖បណ្តាញសង្គម គឺកំពុងរស់នៅក្នុងស្លាកសញ្ញា នៃភាពសេរីអស់រយៈពេលជាយូរមកហើយ ប៉ុន្តែបន្តិចម្តងៗ វាបានកែប្រែខ្លួនទៅជា ប្រភពដ៏សំខាន់មួយ នៃការគម្រាមកំហែង ទៅលើប្រជាធិបតេយ្យបច្ចុប្បន្នរបស់ប្រទេសទៅវិ៕

ប្រែសម្រួល៖ស៊ុនលី

To Top