បរទេស ៖ យោងតាមការអះអាង ដោយការិយាល័យ នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃអាទិត្យនេះ បានឲ្យដឹងថា គណនេយ្យ Twitter របស់លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ត្រូវបានគេលួច ចូលទៅគ្រប់គ្រង។
ប្រភពដដែលបានបញ្ជាក់ទៀតដែរថា គណនេយ្យ របស់លោកនាយករដ្ឋមន្ត្រី ដែលមានឈ្មោះ @narendramodi ត្រូវបានគេ hacked បានមួយរយៈ ពេលខ្លី ហើយក៏ត្រូវបានឆ្លើយ តបភ្លាមដោយអាច ត្រឡប់យកមក គ្រប់គ្រងវិញ ហើយបន្តថា ចំពោះព័ត៌មានទាំងឡាយដែលត្រូវបានចែករំលែក ដោយគណនេយ្យនេះ ក្នុងរយៈពេលកន្លងមកនោះ នឹងត្រូវចាត់ទុកជាអាសារបង់ ។
ទោះបីជាយ៉ាងណាក្តីគេបានដឹងដែរថា គណនេយ្យរបស់លោក Modi បច្ចុប្បន្ននៅលើបណ្តាញសង្គម Twitter គឺមានចំនួន២ដែលក្នុងនោះមាន @narendramodi និងមួយទៀត គឺ @PMOIndia ផងដែរ ដែល @PMOIndia មានអ្នកតាម follower ដល់ទៅ៤៥ ,៤លាននាក់និង @narendramodi មានចំនួនអ្នក follower ដល់ទៅ៧៣,៤លាននាក់ ៕
ប្រែសម្រួល៖ស៊ុនលី