នៅថ្ងៃទី ១៣ ខែធ្នូឆ្នាំ ២០២១ ជាថ្ងៃរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះក្នុងមហាសោកនាដកម្មសម្លាប់រង្គាលក្រុងណានជីងរបស់កងទ័ពជប៉ុនឈ្លានពានប្រទេសចិន។
នាយប់ថ្ងៃទី ១២ ខែធ្នូនិស្សិតនិងគ្រូបង្រៀននៃសកលវិទ្យាល័យតុងណាន់ក្រុងណានជីងបានអុជទៀនដាក់ជារូបរាង “១៩៣៧” “១២ ១៣” “ព្រាបសន្តិភាព” ព្រមទាំងបានសូត្រកំណាព្យនិងដាក់កម្រងផ្កា ដើម្បីរំលឹកវិញ្ញាណក្ខន្ធបងប្អូនរងគ្រោះ ចងចាំប្រវត្តិសាស្រ្តនិងបួងសួងសូមឱ្យមានសន្តិភាព៕