ពោធិសាត់រះ មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ខេត្តពោធិសាត់ ដែលទើបនឹងសាងសង់រួចរាល់នាពេលថ្មីៗនេះត្រូវបានសម្ភោធដាក់អោយប្រើប្រើប្រាស់ជាផ្លូវការហើយនារសៀលថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០២១នេះក្រោមអធិបតីភាពលោកចម ប្រសិទ្ធិ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ និង លោកជាវ តាយ អភិបាលនៃគណះអភិបាលខេត្តពោធិសាត់។
នៅក្នុងពិធីសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលថ្មីនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ខេត្តពោធិសាត់នាពេលនោះក៍មានការអញ្ជើញចូលរួមពីសំណាក់លោកប្រធានមន្ទីរស្ថាប័ននានាក្នុងខេត្ត មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំង តាជី ដូនជី ជាច្រើនរូបផងដែរ៕