ព័ត៌មានជាតិ

EDC ខេត្តតាកែវ ចុះរៀបចំប្រព័ន្ធបណ្ដាញអគ្គិសនីថ្មី ជូនប្រជាពលរដ្ឋ ភូមិព្រៃស្នួល (Video)

ភ្នំពេញ៖ ដូចការសន្យា លោក ផាន់ កុសល ប្រធាន EDC ខេត្តតាកែវ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ បានចាត់បញ្ជួនក្រុមការងារ ចុះរៀបចំប្រព័ន្ធបណ្ដាញអគ្គិសនីថ្មី ដើម្បីបន្ថែមថាមពល សម្រាប់ប្រជាពលរដ្ឋ ក្នុងភូមិព្រៃស្នួល ប្រើប្រាស់ទៅតាម តម្រូវការជាក់ស្ដែង និងស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញ ផ្លូវ ភ្លើង ទឹក ជូនប្រជាពលរដ្ឋ។

សូមរំលឹកថា ភូមិព្រៃស្នួល ត្រូវបានផ្លាស់ប្ដូរមុខមាត់ថ្មី ក្រោមការឧបត្ថមផ្ទាល់ពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈការស្ថាបនាផ្លូវ និងបំពាក់អំពូលសូឡា បំភ្លឺផ្លូវ ដើម្បីសម្រួលដល់ការដំណើររបស់ប្រជាពលរដ្ឋ និងប្រែក្លាយពីតំបន់ធ្លាប់តែស្ងប់ស្ងាត់ ទៅជាតំបន់ទេសចរណ៍ ថ្មីមួយ ដែលនៅមិនឆ្ងាយពី ភ្នំជីសូរ។

តាមរយៈលោក សយ សុភាព ប្រជាពលរដ្ឋរស់នៅភូមិព្រៃស្នួល បានអរគុណ លោក កែវ រតនៈ ដែលបានបញ្ជូន ក្រុមការងារ EDC ដឹកនាំដោយ លោក ផាន់ កុសល ប្រធាន EDC ខេត្តតាកែវ មកជួប អ្នកភូមិព្រៃស្នួល ដែលសុំឱ្យជួយបានអគ្គសនី ប្រើប្រាស់ខ្លាំងគ្រប់គ្រាន់ ខៈណៈសព្វថ្ងៃសូម្បីដាំបាយ ទឹក មិនបានផងដែលខុសពីគោលការណ៏។ នេះមកពីសេវាករខ្វះការយកចិត្តទុកដាក់។

សូមបញ្ចាក់ថា ភូមិព្រៃស្នួល ស្ថិតក្នុងឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ធ្លាប់បានរៀបចំកម្មពិធី បុណ្យអុំទូក បណ្ដែតប្រទីត អកអំបុក សំពះព្រះខែ ដោយទទួលបានការគាំទ្រពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ហើយនិងគ្រោងរៀបចំ កម្មពីធីបុណ្យ ចូលឆ្នាំសកល ៣១ ធ្នូ នាពេលខាងមុខ ក្នុងនោះនឹងមានការប្រគុំតន្រ្តី (អកកាដង់) ចាប់ពីម៉ោង៦រសៀល រហូតដល់ម៉ោង១២យប់ រួមទាំងមានការបាញ់កាំជ្រួញផងដែរ៕

To Top