បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ បានឲ្យដឹងថា ឧទ្ធម្ភាចក្រយោធាមួយគ្រឿង ដែលកំពុងស្ថិតនៅក្នុង ប្រតិបត្តិការហោះហើរ ហ្វឹកហាត់បានធ្លាក់ និងធ្វើឲ្យបាត់បង់ជីវិតពីឡុតចំនួន ២នាក់ផងដែរ។
ឧទ្ធម្ភាគចក្រមួយគ្រឿងនេះ បានធ្វើការហោះហើរពីលើ ឧទ្ធម្ភាគចក្រមួយគ្រឿងទៀត ក្នុងអំឡុងពេលនៃការហ្វឹកហាត់ នៅឯមជ្ឈមណ្ឌលហ្វឹកហាត់ទ័ពអាកាស ក្នុងខេត្ត Lop Buri ហើយភ្លាមៗវាបានឆាបឆេះ នៅវេលាម៉ោងប្រមាណជា ៩និង៤០នាទីព្រឹក ក្បែរទៅនឹងខេត្ត Nakhon Sawan។
មកដល់ពេលនេះ មូលហេតុពិតប្រាកដនៃ សោកនាដកម្មនេះនៅមិនទាន់ ត្រូវបានសន្និដ្ឋាននៅឡើយ ខណៈដែលក្រុមអ្នកស៊ើបអង្កេត ទើបតែបានធ្វើដំណើរមកដល់ ទីតាំងកើតហេតុនៅឡើយ ៕
ប្រែសម្រួល៖ ស៊ុន លី