ព័ត៌មានជាតិ

សម្តេចតេជោ៖ ទោះកម្ពុជា រកឃើញអ្នកជំងឺកូវីដប្រភេទថ្មី អូមីក្រុង តែមិនត្រូវស្លន់ស្លោ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានផ្ញើសារទៅប្រជាពលរដ្ឋថា ទោះបីកម្ពុជាមានការជំងឺកូវីដ១៩ ប្រភេទថ្មី អូមីក្រុង ក៏កុំស្លន់ស្លោ ប៉ុន្តែត្រូវតែមានការប្រុងប្រយ័ត្ន។

សម្តេចបន្តថា កម្ពុជាបានរកឃើញអូមីក្រុង មួយករណីហើយ តែកុំស្លន់ស្លោ តែការប្រុងប្រយ័ត្នត្រូវតែមាន ។

សម្តេចក៏បានបង្ហាញការមិនសប្បាយចិត្ត ចំពោះការប្រកាសអាសន្ន ផ្នែកណាមួយនោះ និងប្រទេសខ្លះអំពីអូមីក្រុង ព្រោះមិនទាន់មានអ្នកស្លាប់ដូចអាល់ហ្វា និងដែលតា បែរជានាំគ្នាភ័យជាមួយអូមីក្រុងនេះ ។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេចតេជោ មានប្រសាសន៍ថា «យប់មិញនេះយើងរកឃើញមួយករណី អូមីក្រុង ខ្ញុំបានតាមដានតាំងពីល្ងាចរហូតដល់ម៉ោង៨យប់ ទៅព័ត៌មានចេញពីប៉ាស្ទ័រ។ ប៉ុន្ដែ ខ្ញុំសូមបញ្ជាក់ សូមកុំស្លន់ស្លោរ ការប្រុងប្រយ័ត្ន ត្រូវតែមាន តែសូមកុំស្លន់ស្លោរ»។

យោងតាមសេចក្ដីជូនព័ត៌មានរបស់ ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៤ ធ្នូ បានបញ្ជាក់ទៀតថា ស្ត្រីអាយុ២៣ឆ្នាំ រកឃើញមានវីរុសកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» មានស្រុកកំណើតនៅក្រុងបាវិត ខេត្តស្វាយរៀង។ ស្ត្រីរូបនេះបានធ្វើដំណើរតាមជើងហោះហើរ ពីប្រទេសហ្គាណា ឆ្ពោះទៅកាន់ទីក្រុងឌូបៃ និងបន្តដំណើរពីទីក្រុងឌូបៃ មកប្រទេសថៃ ទើបហោះហើរពីប្រទេសថៃ មកកម្ពុជា៕

To Top