ព័ត៌មានអន្តរជាតិ

អ៊ីតាលីនឹងបន្តដាក់ ប្រទេសក្នុងការប្រកាសអាសន្នដោយសារកូវីដរហូត ដល់ខែមិនាឆ្នាំក្រោយ

បរទេស៖ រដ្ឋាភិបាលប្រទេសអ៊ីតាលី កាលពីថ្ងៃអង្គារម្សិលមិញនេះបានធ្វើការប្រកាស នឹងបន្តដាក់ប្រទេសក្នុងកម្រិតប្រកាសអាសន្ន បន្ថែមទៀតរហូតដល់ទៅ៣ខែទៀតក្នុងពេលដែលស្ថានភាពកូវីដហាក់ដូចជា មិនទាន់មានភាពធូរស្រាល។

ការប្រកាសអាសន្នចុងក្រោយនេះ គឺមានសុពលភាពត្រឹមថ្ងៃទី៣១ខែធ្នូប៉ុណ្ណោះប៉ុន្តែ ជាការសម្រេចចិត្តថ្មីដែលប្រទេសនឹងបន្តស្ថិតក្នុង ការប្រកាសអាសន្នរហូតទៅដល់ថ្ងៃទី៣១ខែមិនាឆ្នាំ២០២២។

អនុក្រិតថ្មីនេះមានន័យថារដ្ឋាភិបាលនឹងអនុញ្ញាតិឲ្យច្បាប់រឹតបន្តឹងដើម្បីទប់ស្កាត់ការរីករាលដាលកូវីដដែលអ៊ីតាលីហៅថាជារលកវាយប្រហារ ទី៤ជាពិសេសសំដៅទៅថ្ងៃបុណ្យគ្រិស្តម៉ាកនិងបុណ្យចូលឆ្នាំថ្មីនាពេលខាងមុខនេះ។

រំលឹកដែរថាការដាក់ប្រទេសក្នុងកម្រិតប្រកាសអាសន្នត្រូវបានធ្វើឡើងដំបូងតាំងតែពីថ្ងៃទី៣១ខែមករាឆ្នាំ២០២០មកម្ល៉េះបន្ទាប់ពីករណីដំបូងនៃកូវីដ ត្រូវបានរកឃើញនៅក្នុងទីក្រុងរ៉ូមហើយការប្រកាសអាសន្នបានធ្វើឡើងរយៈពេល៦ខែនិងបន្តបន្ទាប់បន្ថែមពេលវេលារហូតមកជាច្រើនដង៕ ប្រែសម្រួល៖ស៊ុនលី

To Top