ព័ត៌មានអន្តរជាតិ

អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បើកដំណើរការទីស្នាក់ការ អ្នកកាសែត ប្រចាំក្រុងម៉ាណាហ្កា រដ្ឋធានីប្រទេសនីការ៉ាហ្កា ជាផ្លូវការ

ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) បានបើកដំណើរការ​ ទីស្នាក់ការអ្នកកាសែត​ ប្រចាំក្រុងម៉ាណាហ្កា រដ្ឋធានីប្រទេសនីការ៉ាហ្កាជាផ្លូវការ ។ ក្នុងពិធីសម្ពោធបើក តំណាងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) និងតំណាងគណៈកម្មាធិការ ទូរគមនាគមន៍និងកិច្ចការស៊ីវិល នីការ៉ាហ្កា បានចុះហត្ថលេខាជាផ្លូវការ លើអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរ នេះ ក៏ជាកិច្ចព្រមព្រៀងសហប្រតិបត្តិការ ប្រព័ន្ធសារព័ត៌មានទីមួយ បន្ទាប់ពីប្រទេសទាំងពីរ បានភ្ជាប់ទំនាក់ទំនង ការទូតឡើងវិញផងដែរ។

លោក Laureano Ortega Murillo ទីប្រឹក្សាប្រធានាធិបតីនី ការ៉ាហ្កាបានអញ្ជើញ ថ្លែងសុន្ទរកថាក្នុងពិធីនេះថា ប៉ុន្មានថ្ងៃមុននេះ នីការ៉ាហ្កាបានស្តារទំនាក់ទំនងការទូត ថ្នាក់ឯកអគ្គរដ្ឋទូតឡើងវិញ ជាមួយប្រទេសចិន។ ពិធីសម្ពោធបើកទីស្នាក់ការ អ្នកកាសែត នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនCMG ប្រចាំនៅក្រុងម៉ាណាហ្កាគឺតំណាងថា កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាង ប្រទេសទាំងពីបានសម្រេចមុនគេបង្អស់ ចាប់ពីវិស័យសារព័ត៌មាន ។

លោកបានគូសបញ្ជាក់ថា អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនCMG ជាប្រព័ន្ធសារព័ត៌មានអន្តរជាតិដ៏សំខាន់ ដែលមានឥទ្ធិពលទូលំទូលាយ ក្នុងទ្វីបអាមេរិកឡាទីន និងទូទាំងពិភពលោក, CMG បានបង្កើតទីស្នាក់ការអ្នកកាសែត នៅនីការ៉ាហ្កា មានអំណោយផលដល់ពិភពលោក ស្វែងយល់ពីនីការ៉ាហ្កាដ៏ពិតប្រាកដ ក៏ដូចជាធ្វើឱ្យប្រជាជននីការ៉ាហ្កា ស្វែងយល់កាន់តែច្រើន ពីប្រទេសចិន ក្នុងយុគសម័យថ្មី ដែលមានការវិវឌ្ឍរីកចម្រើន យ៉ាងឆាប់រហ័សផងដែរ។
នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ នៃកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរអន្តរជាតិ សម្រាប់វិស័យសារព័ត៌មាននីការ៉ាហ្កា។

សូមបញ្ជាក់ថា ទីស្នាក់ការអ្នកកាសែតរបស់CMG ប្រចាំក្រុងម៉ាណាហ្កា ជាទីស្នាក់ការអ្នកកាសែត នៅក្រៅប្រទេសទី ១៩០ នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន(CMG)៕

To Top