ភ្នំពេញ៖ កាលពីយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ លោក ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសថៃ បានអញ្ជើញមកដល់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា។
បើតាមហ្វេសប៊ុកក្រសួងការបរទេសខ្មែរ នៅមុននេះបន្តិច បានបញ្ជាក់ថា រដ្ឋមន្រ្តីការបរទេសថៃ ក៏និងអញ្ជើញធ្វើជាសហប្រធានជាមួយឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា ដឹកនាំកិច្ចប្រជុំលើកទី១១ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JC) រវាងកម្ពុជា និងថៃ ពីថ្ងៃទី១៦-១៨ ខែធ្នូ ឆ្នាំ២០២១ នៅរាជធានីភ្នំពេញផងដែរ ៕