ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសបិទបញ្ចប់ ព្រឹត្តិការណ៍ឆ្លងកូវីដសហគមន៍ ២០ កុម្ភៈ ចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នេះតទៅ ។
តាមរយៈសារសំឡេង នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ខ្ញុំ សម្រេចប្រកាសបញ្ចប់ ព្រឹត្តិការណ៍ ២០ កុម្ភៈ ដែលព្រឹត្តិការណ៍សោកនាកម្មសម្រាប់ប្រទេសយើង ដោយជំងឺកូវីដ-១៩” ។
ព្រឹត្តិការណ៍ឆ្លងកូវីដ ក្នុងសហគមន៍ ២០កុម្ភៈ ២០២១ បើគិតមកទល់ពេលនេះ មានអាយុកាលជិត១ឆ្នាំមកហើយ ។ ខណៈអ្នកឆ្លងកូវីដគិតនៅថ្ងៃ២ ធ្នូ នេះ មានតែ៧នាក់ប៉ុណ្ណោះ ដោយគ្មានអ្នកស្លាប់ទេ ៕