ព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្ម​ តាមបណ្តោយព្រំដែន មីយ៉ាន់ម៉ា មានទំហំដល់ទៅជិត ៣ពាន់លានដុល្លារ ត្រឹមរយៈពេល៣ខែ

យ៉ាំងហ្គោន: ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃចន្ទទី៣០ ខែធ្នូនេះបានឲ្យដឹងថា ទំហំពាណិជ្ជកម្មតាមព្រំដែន របស់មីយ៉ាន់ម៉ា ជាមួយប្រទេសជិតខាង ដែលបានចុះបញ្ជី ត្រូវបានគេមើលឃើញថា មានចំនួនរហូតទៅដល់ ប្រមាណជា២,៤ ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី ២០ ខែធ្នូ ក្នុងឆ្នាំ សារពើពន្ធបច្ចុប្បន្ន ២០១៩-២០២០ ដែលបានចាប់ផ្តើម នៅខែតុលា។

ការរាប់គឺគិតចាប់ពីថ្ងៃទី ១ ខែតុលាដល់ថ្ងៃទី ២០ ខែធ្នូដែលប្រទេសនេះ រកចំណូលបាន ១,៦៨ពាន់លានដុល្លារអាមេរិក ពីការនាំចេញទៅបរទេស តាមរយៈច្រកព្រំដែន ខណៈដែលការនាំចូល តាមព្រំដែន បានឈានដល់ ៧២០លានដុល្លារអាមេរិក។

ពាណិជ្ជកម្មតាមព្រំដែន នៅឆ្នាំសារពើពន្ធលើកនេះ បានកើនឡើង ជាង ៦១៥,៩ លានដុល្លារអាមេរិក បើប្រៀបធៀបទៅនឹង រយៈពេលដូចគ្នា នៃឆ្នាំសារពើពន្ធឆ្នាំ ២០១៨-២០១៩ នៅពេលដែលវាមានចំនួន ជាង១,៧៨ ពាន់លានដុល្លារអាមេរិក។

ក្នុងរយៈពេលជិត ៣ ខែនេះច្រកព្រំដែន Muse បានចុះបញ្ជីជាមួយ តម្លៃពាណិជ្ជកម្ម ប្រមាណជា ១,២៧ ពាន់លានដុល្លារអាមេរិក ដែលរាប់បញ្ចូល ទាំងការនាំចេញ ៨៤១ លានដុល្លារអាមេរិក និងការនាំចូល ៤៣២ លានដុល្លារអាមេរិក៕
ប្រែសម្រួល:ស៊ុនលី

To Top