ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា មានក្រុមប្រឆាំងដឹងគិតពីអ្វីទេ ដែលថា សម្តេចទៅមីយ៉ាន់ម៉ា មិនមែនជាតំណាងឲ្យកម្ពុជាទៅវិញ ខណៈសម្តេចថា សម្តេចជានាយករដ្ឋមន្រ្តី និងជាប្រធានអាស៊ាន។
សម្តេចបន្តថា អ្នកប្រឆាំងសម្តេច គឺជនជាតិមីយ៉ាន់ម៉ា តែសម្តេចយល់អារម្មណ៍ ដោយពួកគេបានដុតរូបថតសម្តេច តែពេលក្រោយពួកគេ នឹងយល់ហើយ ៕