ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យផ្ទេរតំណែងលោក យឹម សារិន អភិបាលស្រុកបរិបូណ៌ និងលោក ហៃ មនោរម្យ អភិបាលស្រុកជលគិរី ឲ្យទៅបម្រើការងារនៅរដ្ឋបាលខេត្តកំពង់ឆ្នាំងវិញ ។
ក្នុងនោះរាជរដ្ឋាភិបាលក៏បានសម្រេចតែងតាំង លោក ចេង ចាន់ដូណា មកកាន់មុខតំណែងជាអភិបាល ស្រុកបរិបូណ៌ជំនួសវិញ ។ ចំណែកលោក យ៉ែម លក្ខិណា មកកាន់តំណែងអភិបាលស្រុកកំពង់លែង ។ ដោយឡែក លោក ដូវ គឹមស៊ុន មកកាន់តំណែងជាអភិបាលស្រុកជលគិរី ។ការដោះដូរនិងផ្ទេរតំណែងអភិបាលស្រុកទាំង៣នេះ មិនទាន់ដឹងមូលហេតុអ្វីច្បាស់លាស់នោះទេ តែការដកនេះ ធ្វើឡើងស្របពេល ស្រុកទាំង៣នេះ បានរងការកាប់ទន្ទ្រាន កាន់កាប់យកដីព្រៃលិចទឹក បឹងទន្លេសាបជាច្រើនហិកតា៕