ព័ត៌មានជាតិ

តុលាការកំពូលតម្កល់ទោស អតីតមន្ដ្រីរដ្ឋបាលជលផលម្នាក់ ជាប់គុក១០ឆ្នាំ ពាក់ព័ន្ធសមគំនិតឃាតកម្ម បាញ់សម្លាប់ បុរសអ្នកនេសាទវៀតណាមម្នាក់ នៅខេត្តពោធិ៍សាត់

ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២១នេះ បានប្រកាសសាលដីកា តម្កល់ទោស ទណ្ឌិតម្នាក់ ជាប់ពន្ធនាគារកំណត់ ១០ ឆ្នាំ ជាប់ពាក់ព័ន្ធនឹង សមគំនិតឃាតកម្ម ដោយបាញ់សម្លាប់ អ្នកនេសាទវៀតណាមម្នាក់ ប្រព្រឹត្តនៅភូមិកោះក្អែក ឃុំរំាងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ អំឡុង ឆ្នាំ ២០១៧ ។

លោកចៅក្រម សឹង បញ្ញវុឌ្ប បានថ្លែងអោយដឹងថា ទណ្ឌិតរូបនេះ មានឈ្មោះ យិប យឺន ភេទ ប្រុស អាយុ២៩ ឆ្នាំ ជាអតីតមន្ត្រីរដ្ឋបាលជលផខេត្តពោធិ៍សាត់។

ទណ្ឌិតឈ្មោះ យិប យឺន ត្រូវបានសាលាឧទ្ធរណ៍ខេត្តបាត់ដំបង កាលពី ខែ មេសា ឆ្នាំ ២០២១ កាត់ទោស ដាក់ពន្ធនាគារ កំណត់១០ ឆ្នាំ ពីបទ សមគំនិតឃាតកម្ម តាមមាត្រា ២៩ និង មាត្រា ១៩៩ នៃច្បាប់ព្រហ្មទណ្ឌ។

តែគាត់បានប្តឹងសារទុក្ខ មកកាន់តុលាការកំពូល។

ទណ្ឌិត ឈ្មោះ យិប យឺនត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ២០១៧៕

ដោយ រស្មី អាកាស

To Top