ព័ត៌មានជាតិ

ឯកឧត្ដម លឹម គានហោ ជូនពរ សម្ដេចពិជ័យសេនា ទៀ​ បាញ់ និងលោកជំទាវ ម៉ែន សំអន ក្នុងឱកាសទទួលការគាំទ្រ ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា

ឯកឧត្ដម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយម ព្រមទាំងមន្រ្តីក្រោមឱវាទទាំងអស់ សូមជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោកជំទាវកិត្តិសង្ហបណ្ឌិត ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង រដ្ឋសភា និងព្រឹទ្ធសភា ក្នុងឱកាសដែលសម្ដេច ទទួលបានការគាំទ្រ ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៣ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។

សូមសម្ដេចពិជ័យសេនា ទៀ បាញ់ និងជំទាវ ម៉ែន សំអន មានសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ ដើម្បីរួមចំណែក បន្តដឹកនាំជាតិមាតុភូមិកម្ពុជា លើផ្លូវសន្តិភាពការអភិវឌ្ឍនិងរុងរឿងជានិរន្តរ៍។

To Top