ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីជាង៦.២០០នាក់

សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ថា ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ពីករណីឆ្លងកូវីដ-១៩ចំនួន៦.២៣៣ករណីបន្ថែមទៀត គិតត្រឹមពាក់កណ្តាលអធ្រាត្រ ថ្ងៃព្រហស្បតិ៍ បើធៀបនឹងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនំាឲ្យចំនួន អ្នកឆ្លងសរុបកើនដល់៥៩៦.២០៩នាក់ ។

ករណីផ្ទុកវីរុសប្រចាំថ្ងៃបានថយចុះពី៦.៩១៨នាក់ កាលពីថ្ងៃមុន ដោយសាររដ្ឋាភិបាល បានរឹតបន្តឹងវិធានការប្រឆាំងមេរោគ ។

ការកើតឡើងវិញនាពេលថ្មីៗនេះ គឺបណ្តាលមកពីការឆ្លងជំងឺជាចង្កោមតូចៗ នៅក្នុងតំបន់ទីប្រជុំជនទីក្រុងសេអ៊ូល ។

ក្នុងចំណោមករណីថ្មីនេះ មាន២.៣២៤នាក់ ជាអ្នករស់នៅទីក្រុងសេអ៊ូល ។ ចំនួនអ្នកឆ្លងថ្មីដែលរស់នៅក្នុងខេត្ត Gyeonggi មានចំនួន១.៦៤៧នាក់ និងទីក្រុងកំពង់ផែភាគខាងលិច Incheon ចំនួន៤៣៣នាក់ ។

មេរោគនេះក៏បានរីករាលដាល នៅក្នុងតំបន់មិនមែនទីប្រជុំជន ។ ចំនួននៃការឆ្លងថ្មីនៅក្នុងតំបន់ដែលមិនមែនជារដ្ឋធានីគឺ ១.៧៥៩នាក់ ស្មើនឹង២៨,៥ភាគរយ នៃការឆ្លងក្នុងស្រុកសរុប ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top