ព័ត៌មានអន្តរជាតិ

ជើងហោះហើរ សម្រាប់អ្នកចូលរួមបុណ្យ ណូអែល ត្រូវបានលុបចោល ដោយសារតែការរាលដាល វីរុសបំលែងថ្មី Omicron

បរទេស៖ មនុស្សរាប់លាននាក់ កំពុងប្រឈមមុខ នឹងការរំខានដល់ការធ្វើដំណើរ និងបង្កើនការរឹតបន្តឹងលើវីរុសកូវីដ១៩ ក្នុងឱកាសបុណ្យណូអែល ដោយសារការកើនឡើងនៃការឆ្លងវីរុសបំលែងថ្មី Omicron ដែលឈានទៅដល់ការមើលឃើញពីការរឹតបន្តឹងសុវត្ថិភាព ហើយជើងហោះហើរត្រូវបានលុបចោល។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ប្រទេសអ៊ីតាលី អេស្បាញ និង ប្រទេសក្រិក បានឱ្យប្រជាជនពាក់ម៉ាស សម្រាប់ជាកាតព្វកិច្ចនៅខាងក្រៅផ្ទះ ជាថ្មីទៀត។ រដ្ឋ Catalonia នៅភាគខាងជើងនៃប្រទេសអេស្ប៉ាញ បានដាក់បម្រាមគោចរពេញមួយយប់ ហើយប្រទេសហូឡង់ ស្ថិតក្នុងការបិទទ្វារយ៉ាងតឹងរ៉ឹង។

ទោះបីជាមានការរកឃើញ ដំបូងថា វីរុសបំលែងថ្មី Omicron ស្រាលជាងវីរុសបំលែងថ្មីប្រភេទផ្សេងទៀតក៏ដោយ ក៏ អ្នកវិទ្យាសាស្ត្រមានការព្រួយបារម្ភចំពោះចំនួនករណីឆ្លងរបស់វាដែរ។ កំណត់ត្រានៃការឆ្លងបានកើនឡើងនៅក្នុងចក្រភពអង់គ្លេស បារាំង និងអ៊ីតាលី កាលពីថ្ងៃព្រហស្បតិ៍។

ទន្ទឹមនឹងនេះនៅសហរដ្ឋអាមេរិក ករណីឆ្លងវីរុសបំលែងថ្មី Omicron ប្រចាំថ្ងៃបានកើនឡើងលើសពីកម្រិតកំពូល នៃរលកឆ្លងរបស់វីរុសបំលែងប្រភេទ Delta នាពេលថ្មីៗនេះ ហើយមន្ទីរពេទ្យកំពុងបំពេញបន្ថែមទូទាំងប្រទេស៕

ប្រែសម្រួលៈ ណៃ តុលា

To Top