បរទេស៖ទីភ្នាក់ងារសារព័ត៌មាន ផ្លូវការ របស់ប្រទេសអ៊ីរ៉ង់ IRNA បានរាយការណ៍នៅថ្ងៃសុក្រនេះថា កងកម្លាំងការពារបដិវត្តន៍ យោធាប៉ារ៉ា របស់ប្រទេសអ៊ីរ៉ង់ បានបាញ់មីស៊ីលផ្លោងវាយប្រហារទៅដី ទៅលើដីចំនួន១៦គ្រាប់។
សេចក្តីរាយការណ៍ នៃកាសែតនោះបាននិយាយថា កងកម្លាំងការពារបដិវត្តន៍ បានបាញ់មីស៊ីលចំនួន១៦គ្រាប់ នៅក្នុងអំឡុងសមយុទ្ធយោធា ដែលកំពុងប្រព្រឹត្តទៅដ៏ធំមួយ នៅភាគខាងត្បូងប្រទេស និងបានប្រាប់ឈ្មោះមីស៊ីល ដែលបានបាញ់ទាំងនោះថា គឺមីស៊ីល Emad មីស៊ីល Ghadr មីស៊ីល Sejjil មីស៊ីល Zalzal មីស៊ីល Dezful និងមីស៊ីល Dezful ។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា កាសែតផ្លូវការអ៊ីរ៉ង់ដដែលនោះបានបន្តទៀតថា រយៈចម្ងាយវាយប្រហារ របស់មីស៊ីលទាំងនោះ គឺពី៣៥០គីឡូម៉ែត្រ ទៅ២០០០គីឡូម៉ែត្រ។ ប្រទេសអ៊ីរ៉ង់ធ្លាប់បាននិយាយថា មីស៊ីលវាយប្រហារចម្ងាយខ្លីនិងមធ្យម អាចវាយប្រហារដល់មូលដ្ឋានអាមេរិកនានា នៅក្នុងតំបន់ ក៏ដូចជាសត្រូវរបស់ខ្លួន គឺអ៊ីស្រាអែល។
លោកឧត្តមសេនីយ៍ Mohammad Hossein Bagheri ជាអគ្គសេនាធិការរបស់កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអ៊ីរ៉ង់ បាននិយាយថា សមយុទ្ធដែលបានគ្រោងឡើង គឺជាចម្លើយមួយ ចំពោះការគម្រាមកំហែងដ៏ធំ ប៉ុន្តែគ្មានន័យរបស់ប្រទេសអ៊ីរ៉ង់ ចំពោះប្រទេសអ៊ីរ៉ង់៕
ប្រែសម្រួល៖ប៉ាង កុង