ព័ត៌មានអន្តរជាតិ

ចិន រំពឹងថាការលក់រថយន្ដ នឹងកើនឡើងជិត ២៨លានគ្រឿងក្នុងឆ្នាំ២០២២

ប៉េកាំង៖ ការលក់រថយន្តនៅក្នុងប្រទេសចិន ត្រូវបានគេរំពឹងថា នឹងកើនឡើង ៥,៤ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដោយនឹងឈានដល់ ២៧,៥ លានគ្រឿងក្នុងឆ្នាំ២០២២ នេះបើយោងតាមសមាគមក្រុមហ៊ុនផលិតរថយន្តចិន (CAAC) ។

ទិន្នន័យបានបង្ហាញថា ការលក់រថយន្តដឹកអ្នកដំណើរត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់ ២៣ លានគ្រឿងនៅឆ្នាំក្រោយ កើនឡើង ៨ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែលការលក់រថយន្តពាណិជ្ជកម្មត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះ ៦ភាគរយមកនៅត្រឹម ៤,៥លានគ្រឿង។

CAAC រំពឹងថាការលក់រថយន្តថាមពលថ្មី នៅក្នុងប្រទេសចិន នឹងកើនឡើង ៤៧ភាគរយចាប់ពីឆ្នាំ២០២១ ដល់ទៅ ៥លានគ្រឿងនៅឆ្នាំក្រោយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅក្នុងនោះដែរ សមាគមក៏បានព្យាករណ៍ថា ការលក់រថយន្តនៅក្នុងប្រទេសចិន នឹងឈានដល់ ២៦,១ លានគ្រឿងនៅឆ្នាំ២០២១ កើនឡើង ៣,១ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ៕

ដោយ ឈូក បូរ៉ា

To Top