ព័ត៌មានអន្តរជាតិ

សិង្ហបុរី រកឃើញអ្នកឆ្លង វីរុសបំប្លែងថ្មី Omicron សរុប៤៤៨ករណី

សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល ហៅថា (MOH) បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ករណីឆ្លងមេរោគ Omicron សរុបចំនួន៤៤៨ករណីត្រូវបានរកឃើញនៅក្នុងប្រទេសសិង្ហបុរី រហូតមកដល់បច្ចុប្បន្ន ដែលរួមមានករណីនាំចូលចំនួន៣៦៩នាក់ និងការឆ្លងមេរោគក្នុងស្រុកចំនួន ៧៩ករណី ។

ក្រសួងសុខាភិបាលក៏បាន ប្រកាសផងដែរថា ចង្កោមនៃករណី Omicron បង្កជំងឺកូវីដ-១៩មានចំនួន១០ករណីដែលភ្ជាប់ទៅនឹងរង្គសាលមួយកន្លែងនៅផ្លូវ River Valley ត្រូវបានរកឃើញ ។

ករណីចម្បងនៅក្នុងចង្កោម គឺករណី២៨០.៨៦០នាក់ គឺជាអ្នកធ្វើដំណើរដែលបានមកដល់ប្រទេសសិង្ហបុរីកាលពីថ្ងៃទី១៤ ខែធ្នូ ពីសហរដ្ឋអាមេរិក តាមរយៈជើងហោះហើរដែលបានត្រួតពិនិត្យការចាក់វ៉ាក់សាំងធ្វើដំណើរ (VTL) ។ ក្រសួង MOH បានឲ្យដឹងថា ការធ្វើតេស្តនៅពេលមកដល់របស់គាត់ គឺអវិជ្ជមានសម្រាប់កូវីដ-១៩ ហើយគាត់បានធ្វើតេស្តវិជ្ជមាននៅថ្ងៃទី ១៨ខែធ្នូ ។

អ្នកធ្វើដំណើរបានជួបសហសេវិកម្នាក់ដែលត្រូវបានកំណត់អត្តសញ្ញាណករណី២៨១.៤៧៧នៅថ្ងៃទី១៥ ខែធ្នូ ហើយសហការីនេះបានទៅលេង The Vinyl Bar នៅផ្លូវ 266 River Valley Road នៅថ្ងៃទី១៧ ខែធ្នូ ។

ការស៊ើបអង្កេតរោគរាតត្បាតរបស់ក្រសួងសុខាភិបាល បានរកឃើញថា ករណី២៨១.៤៧៧នាក់ “ទំនងជាចម្លងមេរោគ” ទៅកាន់បុគ្គលិកនៅរង្គសាលដែលត្រូវបានកំណត់ថា ជាករ២៨១.៨៧៦ករណី ក៏ដូចជាអ្នកបម្រើ៣នាក់ ដែលនៅបារនៅល្ងាចនោះ ដែលគេស្គាល់ថា ជាករណី២៨២.០៩១,២៨២.១៤៣ និង២៨២.១៧៨ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top