បរទេស៖ យោងតាមការចេញផ្សាយ របស់ CGTN នៅថ្ងៃសៅរ៍ បានឲ្យដឹងថាត្រឹមរដូវកាលវិស្សមកាល ចុងសប្តាហ៍ថ្មី នេះប៉ុណ្ណោះ ជើងហោះហើរពាណិជ្ជកម្ម ដល់ទៅជាង៤៣០០ត្រូវបាន លុបចោល ខណៈដែលចំនួននៃការរីករាលដាល វិរុសថ្មីអូមីក្រុង កំពុងស្ទុះឡើងខ្លាំង។
ប្រភពដដែល បានបញ្ជាក់ទៀតថា ត្រឹមថ្ងៃសុក្រ ក្រុមហ៊ុនអាកាសចរ នៅទូទាំងសកលលោក បានលប់ចោលនូវការហោះហើរ ប្រមាណជា២៣៦៦ជើង នៅមុនពេលដែលនៃការបុណ្យ
គ្រិស្តម៉ាកមកដល់ត្រឹមមួយយប់ ហើយក្រៅពីនោះផងដែរ ជើងហោះហើរជាង ៩០០០ផ្សេងទៀត ត្រូវបានពន្យាពេល។
គួរឲ្យដឹងដែរថា យោងតាមការបញ្ជាក់ ដោយទិន្នន័យដែលធ្វើការសិក្សាស្រាវជ្រាវ ដោយរដ្ឋាភិបាល នៃប្រទេសអង់គ្លេស បានរកឃើញថាករណីឆ្លងថ្មី គិតត្រឹមថ្ងៃសុក្រនេះផងដែរ មានចំនួនរហូតទៅដល
១២២ ១៨៦ករណីនៅទូទាំងសកលលោក៕
ប្រែសម្រួល៖ស៊ុនលី