ព័ត៌មានអន្តរជាតិ

ពីឡុតម្នាក់ បាត់បង់ជីវិត បន្ទាប់ពីធ្លាក់ឧទ្ធម្ភាគចក្រ យោធា១គ្រឿង នៅភាគខាងលិច ប្រទេសឥណ្ឌា

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ថា អាកាសយានិករបស់កងកម្លាំងអាកាសឥណ្ឌា (IAF) ម្នាក់បានស្លាប់នៅក្នុងការធ្លាក់យន្តហោះចម្បាំង MiG-21 នៅភាគខាងលិចរដ្ឋ Rajasthan ។

យោងតាម IAF បានឲ្យដឹងថា យន្តហោះបានធ្លាក់ក្នុងអំឡុងពេលហ្វឹកហាត់ នៅផ្នែកខាងលិចកាលពីល្ងាចថ្ងៃសុក្រ ។

អានសេចក្តីថ្លែងការណ៍ដែលចេញដោយ IAF ថា “ដោយសោកសៅយ៉ាងជ្រាលជ្រៅ IAF បង្ហាញពីការសោយទិវង្គត ដ៏ក្រៀមក្រំរបស់មេបញ្ជាការ Harshit Sinha ក្នុងឧបទ្ទវហេតុហោះហើរ កាលពីល្ងាចថ្ងៃសុក្រ“ ។

សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា យន្តហោះធ្លាក់នៅតំបន់ឧទ្យានជាតិវាលខ្សាច់ ក្រោមប៉ុស្តិ៍ប៉ូលិសក្នុងស្រុក Jaisalmer នៃរដ្ឋ Rajasthan ។

IAF បានបញ្ជាឱ្យមានការស៊ើបអង្កេតលើការធ្លាក់យន្តហោះនេះ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top