ព័ត៌មានជាតិ

សម្ដេចតេជោ៖ នយោបាយឈ្នះ ឈ្នះ ជាយុទ្ធសាស្ត្រនាំមកនូវ ការធានាសន្តិសុខសង្គម និងបង្រួបបង្រួមជាតិ (Video)

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា នយោបាយឈ្នះ-ឈ្នះ គឺជាយុទ្ធសាស្ត្រ នាំមកនូវការធានាដល់សន្តិសុខសង្គម បង្រួបបង្រួមជាតិ ឯកភាពជាតិ សនិ្តភាព និងធានាដល់បូរណភាពដែនដី។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន អបអរសាទរខួប ២៣ឆ្នាំ នៃការបញ្ជប់សង្គ្រាមនៅកម្ពុជា ក្រោមនយោបាយ ឈ្នះ ឈ្នះ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២១) ដែលកម្ពុជារកបាននូវ សុខសន្តិភាពពេញលេញ និងមានការឯកភាពជាតិ ទាំងស្រុងជាប្រវត្តិសាស្ត្រ។

សម្ដេចតេជោ បន្ដថា ការបិទបញ្ចប់សង្គ្រាមហែកហួរ និងការបែកបាក់ជាតិនេះ បានកើតមានឡើងតាមរយៈនយោបាយ ឈ្នះ-ឈ្នះ របស់ សម្តេចតេជោ ដែលជាស្ថាបនិក។

សម្ដេចតេជោ បញ្ជាក់ថា «នយោបាយឈ្នះ-ឈ្នះ គឺជាយុទ្ធសាស្ត្រគោលការណ៍ទាំងឡាយណា ដែលបាននាំមកនូវការ ធានាដល់សន្តិសុខសង្គម ការបង្រួបបង្រួមជាតិ ឯកភាពជាតិ សនិ្តភាព ការធានាដល់បូរណភាពដែនដី អធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយសង្គមប្រកបដោយចីរភាព» ៕

To Top