ភ្នំពេញ ៖ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១៤នាក់ទៀត ដែលជាប្រភេទអូមីក្រុង ទាំងអស់ ខណៈជាសះស្បើយចំនួន១៣នាក់ និងស្លាប់ម្នាក់ ដោយមិនបានចាក់វ៉ាក់សាំង ។
គិតត្រឹមព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២០ ៤៨៧នាក់ អ្នកជាសះស្បើយចំនួន ១១៦ ៩០៧នាក់ និងអ្នកស្លាប់ចំនួន ៣ ០១២នាក់ ៕