ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេស៖ ចិនមិនបាន ដាក់អន្ទាក់អាហ្វ្រិក ដោយបំណុលនោះទេ

បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Wang Yi កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការបដិសេធ នូវការលើកឡើងមួយ ដែល និយាយថារដ្ឋាភិបាលប៉េកាំង បានព្យាយាមអូសទាញ បណ្តាប្រទេសក្នុងតំបន់អាហ្វ្រិក ឲ្យចូលទៅក្នុងអន្ទាក់បំណុល តាមរយៈការផ្តល់ឥណទាន ដ៏ច្រើន លើសលប់នោះទេ។

លោក Wang ដែលបានថ្លែងនៅមុនពេលធ្វើទស្សនកិច្ច ទៅកាន់គម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលមានការគាំទ្រ ដោយរដ្ឋាភិបាលក្រុងប៉េកាំង នៅក្នុងប្រទេសកេនយ៉ា ដោយនិយាយថាកំចី របស់ចិនទៅឲ្យអាហ្វ្រិកគឺជាអត្ថប្រយោជន៍សម្រាប់ទ្វេភាគីនិងមិនមែនជាយុទ្ធសាស្ត្រអ្វីនោះទេ។

លោកបានបន្តដែរថា៖និយាយឲ្យស្រួលស្តាប់ទៅនេះគឺជាមិនមែនជា រឿងពិតនោះឡើយ ហើយវាគ្រាន់តែជាផែនការ ដែលរៀបចំឡើង ដោយអ្នកណាម្នាក់ប៉ុណ្ណោះ ដែលពួកគេមិនចង់ឃើញការវិវត្ត ទៅនៃប្រទេសក្នុងតំបន់ អាហ្វ្រិក ឡើយ។

គួរឲ្យដឹងដែរថាលោក Wang កំពុងបំពេញទស្សនកិច្ចទៅកាន់ ប្រទេសអាហ្វ្រិកចំនួន៣ ដូចជា អេទ្រៀ កេនយ៉ាង និងកូម៉ូរ៉ូស ផងដែរហើយវាត្រូវបានធ្វើឡើងបន្ទាប់ ពីដំណើរទស្សនកិច្ច របស់រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក កាលពីខែវិច្ឆិកា រួចទៅហើយក្នុងគោលបំណង ដើម្បីកាត់បន្ថយឥទ្ធិពលរបស់ចិន នៅក្នុងទ្វីបនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top