បរទេស៖ យ៉ាងហោចណាស់មានមនុស្ស ១០០ ០០០ នាក់ បាននាំគ្នាដើរតាមផ្លូវក្នុងប្រទេសបារាំង ដើម្បីតវ៉ាប្រឆាំងនឹងការរឹតបន្តឹងលើវិធានការកូវីដ១៩ និង ការដាក់ចេញវ៉ាក់សាំងកាតព្វកិច្ច បន្ទាប់ពីប្រធានាធិបតីបារាំងលោក Macron បានសន្យាថា នឹងធ្វើឱ្យការរស់នៅរបស់អ្នកមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ កាន់តែលំបាកខ្លាំង រហូតដល់ពួកគេព្រមចាក់វ៉ាក់សាំង។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ហ្វូងមនុស្សដ៏ធំកាលពីថ្ងៃសៅរ៍មានចំនួនប្រហែល ៤ ដងច្រើនជាង ការតវ៉ាកាលពីថ្ងៃទី១៨ ខែធ្នូនេះបើយោងតាមការប៉ាន់ស្មានរបស់ប៉ូលីស។ ក្រុមបាតុករបានជំទាស់ ក្នុងចំណោមរបស់ផ្សេងទៀត ផែនការរបស់រដ្ឋាភិបាលដែលស្ទើរតែត្រូវបានអនុវត្តដើម្បីធ្វើភស្តុតាងថាបានចាក់វ៉ាក់សាំងប្រឆាំងនឹង Covid-19 តម្រូវឱ្យប្រើប្រាស់បណ្ណវ៉ាក់សាំង លើការដឹកជញ្ជូនសាធារណៈ ប្រើនៅកន្លែងបរិភោគអាហារ និងចូលរួមព្រឹត្តិការណ៍នានា។
សភាជាតិរបស់ប្រទេសបារាំងបានអនុម័តច្បាប់មួយនៅសប្តាហ៍នេះ ដែលប្រសិនបើមានការអនុម័តដោយព្រឹទ្ធសភា នឹងដាក់ឱ្យប្រើប្រាស់នូវអ្វីដែលហៅថា ‘បណ្ណវ៉ាក់សាំង’ ដើម្បីជំនួស ‘បណ្ណសុខភាព’ ដែលមានស្រាប់។ នៅក្រោមច្បាប់បច្ចុប្បន្ន ការធ្វើតេស្ត PCR អវិជ្ជមាន ឬអង់ទីហ្សែន ផ្តល់នូវការចូលដំណើរការ ទៅកន្លែងនានាបានដែលមានសុពលភាព រយៈពេល ២៤ ម៉ោង។ ទោះជាយ៉ាងនេះក្តី បណ្ណវ៉ាក់សាំងនឹងចេញឱ្យ តែអ្នកដែលទើបនឹងជាសះស្បើយ ឬត្រូវបានចាក់វ៉ាក់សាំងពេញលេញប្រឆាំងនឹង Covid ប៉ុណ្ណោះ៕
ប្រែសម្រួលៈ ណៃ តុលា