ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសឲ្យបញ្ជាទិញវ៉ាក់សាំង កូវីដ១៩ ចំនួន៥លានដូសថែមទៀត សម្រាប់ចាក់ដូសជំរុញបន្តទៀត និងចាក់អ្នកដែលមិនទាន់បានចាក់ ។
សម្តេចបន្តថា ការបញ្ជាទិញវ៉ាក់សាំងថែមទៀតនេះ មិនមែនអស់វ៉ាក់សាំងពីក្នុងឃ្លាំងនោះទេ ប៉ុន្តែតាមផែនការគឺនៅខ្វះ៨លានដូសទៀត សម្រាប់ចាក់ដូសជំរុញ ព្រោះនៅសល់ប្រមាណ ជា១០លានដូសក្នុងឃ្លាំង៕