តេអេរ៉ង់ ៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានរាយការណ៍ថា កិច្ចប្រជុំស្តីពីការ ដកទណ្ឌកម្មត្រូវបានធ្វើឡើង នៅក្នុងរដ្ឋធានីវីយែន នៃប្រទេសអូទ្រីស ដោយមានការចូលរួមពីអ្នកជំនាញ មកពីប្រទេសអ៊ីរ៉ង់ និងភាគីផ្សេងទៀត ដែលនៅសេសសល់ ចំពោះកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥។
របាយ ការណ៍ បាន ឲ្យដឹងថា ការ ចរចា ក្នុង កម្រិត ប្រមុខ គណៈប្រតិភូ ក៏ បាន បន្ត ទ្វេភាគី និង ពហុភាគី ផង ដែរ កាលពី ថ្ងៃ សៅរ៍ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ប្រភពបានបន្ថែមថា ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ កិច្ចចរចាដែលពឹងផ្អែកខ្លាំង ក្នុងគោលបំណងស្តារឡើងវិញ នូវកតិកាសញ្ញានុយក្លេអ៊ែរអ៊ីរ៉ង់ ដែលត្រូវបានគេស្គាល់ថា ជាផែនការសកម្មភាពទូលំទូលាយរួម ត្រូវបានធ្វើឡើងនៅកម្រិតផ្សេងៗ និងក្នុងទម្រង់ផ្សេងៗគ្នា។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់ យន្តការនានាមាននៅលើតុក្នុងកិច្ចពិភាក្សានៅទីក្រុងវីយែន សម្រាប់បញ្ហា នៃការធានា សម្រាប់ការអនុវត្តពេញលេញ នៃកិច្ចព្រមព្រៀងដែលអាចធ្វើទៅបាន ហើយមានការពិភាក្សាអំពីព័ត៌មានលម្អិត នៃយន្តការបែបនេះ ។
បញ្ហាសំខាន់មួយទៀត គឺការផ្ទៀងផ្ទាត់ការដកទណ្ឌកម្មតាមរបៀប ដែលអ៊ីរ៉ង់ អាចទទួលបានអត្ថប្រយោជន៍ ពីការដកទណ្ឌកម្មប្រកបដោយប្រសិទ្ធភាព ជាក់ស្តែង និងអាចផ្ទៀងផ្ទាត់បាន ៕
ដោយ ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
