បរទេស៖ យោងតាមការប្រកាស ដោយក្រសួងកិច្ចការងារឧស្សាហកម្មនៃប្រទេស លីបង់នៅថ្ងៃចន្ទនេះបានឲ្យដឹងថា
ប្រទេសលីបង់និង ប្រទេសអ៊ីរ៉ាក់បានឈាន ទៅដល់ការចុះកុងត្រាលើកិច្ចព្រមព្រៀង យោគយល់គ្នា MoU ដើម្បីពង្រឹង
សេដ្ឋកិច្ចគ្រប់វ័ស័យ។
MoU ដែលត្រូវបានចុះហត្ថលេខាដោយ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មអ៊ីរ៉ាក់លោក Manhal Aziz al Khabbaz និងរដ្ឋមន្ត្រី ក្រសួងឧស្សាហកម្មលីបង់លោក George Bouchikian ដែលកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសអ៊ីរ៉ាក់។
នៅក្នុងសេចក្តីថ្លែងការណ៍ដោយ ក្រសួងបានបញ្ជាក់ថា MoU គឺមានបំនងសំខាន់ក្នុងការ កែលំអកិច្ចសហប្រតិបត្តិការល្អរវាងប្រទេស ទាំងពីរផងដែរនិងជាពិសេសរៀបចំឲ្យមាននូវក្រុមការងារវិនិយោគរួមរវាងគ្នានាពេលខាងមុខ៕ ប្រែសម្រួល៖ស៊ុនលី