ព័ត៌មានអន្តរជាតិ

ជប៉ុន អំពាវនាវឲ្យមាន ការបង្កើនទំនាក់ទំនងពាណិជ្ជកម្ មបន្ទះឈីបជាមួយនឹង កោះតៃវ៉ាន់

បរទេស៖នៅថ្ងៃអង្គារនេះប្រទេសជប៉ុនបានប្រកាសអំពាវនាវឲ្យកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើងជាមួយនឹងកោះតៃវ៉ាន់ចំពោះផលិតផលបន្ទះឈីប
នៅក្នុងជំនួបសេដ្ឋកិច្ចទ្វេភាគីក្នុងថ្ងៃដដែលនេះ។

ប្រធានសមាគមន៍ផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសជប៉ុននិងកោះតៃវ៉ាន់លោក Mitsuo Ohashi ក៏បានធ្វើសេចក្តីថ្លែងកោតសរសើរផងចំពោះផែនការ
របស់ក្រុមហ៊ុនតៃវ៉ាន់ TSMC ក្នុងការពង្រីកផលិតកម្មរបស់ខ្លួននៅក្នុងប្រទេសជប៉ុនដោយនិយាយទាំងសង្ឃឹមថានឹងអាចបន្តកិច្ចសហប្រតិបត្តិការគ្នាក្នុង
ស្ថានភាពគ្រប់រូបភាព។

លោកបន្តថា៖ទោះបីជាក្នុងបញ្ហាវិបត្តិកូវីដដែលបានធ្វើឲ្យការដោះដូរពាណិជ្ជកម្មរវាងភាគីទាំងពីរបានជួបប្រទះនូវបញ្ហាខ្លះៗក្តីប៉ុន្តែទំនាក៉ទំនងពាណិជ្ជកម្មរវាង
ប្រទេសទាំងពិរគឺនៅតែបន្តនិងកាន់តែស៊ីជម្រៅ។

គួរឲ្យដឹងដែរថាកិច្ចប្រជុំពាណិជ្ជកម្មនិងសេដ្ឋកិច្ចរវាងតៃវ៉ាន់និងជប៉ុនជារៀងរាល់ឆ្នាំគឺតែងតែប្រព្រឹត្តទៅនៅក្នុងកោះតៃវ៉ាន់ឬប្រទេសជប៉ុនប៉ុន្តែដោយសារវិបត្តិ
ភាគីទាំងពីរបានត្រឹមជួបគ្នាតាមអនឡាញប៉ុណ្ណោះនៅសប្តាហ៍នេះ៕ ប្រែសម្រួល៖ស៊ុនលី

To Top