ភ្នំពេញ៖ តុលាការកំពូល កាលពីថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២២ នេះ បានបើកសវនាការជំនុំជម្រះ លើបណ្តឹងសារទុក្ខ របស់បុរសជាប់ចោទ ឈ្មោះ សូយ ចាន់សឿន ជាប់ពាក់ព័ន្ធនឹងបទល្មើស ការប្រើអំពើហិង្សាទៅលើ អ្នកកាន់កាប់ អចលនវត្ថុដោយ សុចរិត ប្រព្រឹត្តនៅ ភូមិ ស្រែអំពិល ឃុំ ឈើទាល ស្រុក កៀនស្វាយ ខេត្តកណ្ដាល កាលពីអំឡុង ឆ្នាំ ២០១៩ ។
លោក និល ណុន ជាប្រធានចៅក្រមប្រឹក្សានុំជម្រះ បានអោយដឹងថា នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ ឈ្មោះ សូ យ ចាន់ សឿ ន ភេទ ប្រុស អាយុ៤៥ឆ្នាំ អអតីតមន្ត្រីផ្កាយ ២ មាន ទីលំនៅ ផ្ទះ លេខ៣១០ អឺ០មហាវិថី ព្រះមុនីវង្ស ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រារាជធានីភ្នំពេញ ត្រូវបានជាប់ចោទពីបទ ប្រើអំពើហិង្សាទៅលើ អ្នកកាន់កាប់ អចលនវត្ថុ ដោយ សុចរិត។
ជនជាប់ចោទ ឈ្មោះ សូយ ចាន់សឿន ត្រូវបានប្តឹងដោយ ភាគីដើមបណ្ដឹងឈ្មោះ ឈ្មោះ កើតខេង ភេទ ប្រុស អាយុ៥០ឆ្នាំ មុខរបរជាអាជីវករមានទីលំនៅរាជធានីភ្នំពេញ ។
ជនជាប់ចោទសូយ ចាន់សឿន ត្រូវបានចាប់ឃុំខ្លួន កាលពីថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២១ និង បច្ចុប្បន្ននេះ កំពុងតែឃុំខ្លួន ទៅ ពន្ធនាគារ ខេត្តកំពង់ស្ពឺ ។
នាពេលសវនាការ, ឈ្មោះ សូយ ចាន់សឿន បានឆ្លើយបដិសេធចំពោះការចោទប្រកាន់ខាងលើ។ គាត់បានសុំអោយតុលាការកំពូលច្រានចោល សេចក្តីសម្រេចរបស់តុលាការថ្នាក់ក្រោម និង ដោះលែងគាត់អោយមានសេរីភាពវិញ។
តុលាការកំពូលនឹងប្រកាសដីកា លើ សំណុំរឿងក្តីនេះ នៅព្រឹកថ្ងៃទី ១៩ ខែ មករា ឆ្នាំ២០២២ ៕
ដោយ រស្មី អាកាស