ព័ត៌មានអន្តរជាតិ

ចិន យល់ព្រមបើកដំណើរការ ព្រំដែនដ៏មមាញឹកជាមួយនឹង វៀតណាមឡើងវិញ

" "

បរទេស៖ ទីបំផុតក្រោយការបិទទ្វា ព្រំដែនអស់រយៈពេល ៣សប្តាហ៍កន្លងមកនេះ ដោយសារបញ្ហាកូវីដប្រទេសចិន បានសម្រេចចិត្តក្នុងការបើកដំណើរការឡើងវិញ នូវច្រកព្រំដែនចេញចូល ជាមួយនឹងវៀតណាមឡើងវិញ។

ព្រំដែនដែលត្រូវបានបើកឡើងវិញ គឺជាច្រកដែលមានសភាពដឹកជញ្ជូន និងធ្វើដំណើរដ៏មមាញឹកបំផុត រវាងប្រទេសទាំងពីរ និងវាបានបណ្តាលឲ្យមាន ការកកស្ទះនូវរថយន្តធន់ធំដឹកទំនិញ និងអ្នកធ្វើដំណើរជាច្រើនពាន់គ្រឿង ព្រមទាំងកំពុងទទួលបានរកការរិះគន់ខ្លាំងៗ ពីសំណាក់រដ្ឋាភិបាលក្រុងហាណូយ ផងដែរនាពេលកន្លងមក។

" "

ច្រកព្រំដែននៃខេត្តឆ្នេរសមុទ្រ Dongxing ជាប់ព្រំដែនទៅនឹងខេត្ត Mong Cai ប្រទេសវៀតណាមបានដាក់ឲ្យ ដំណើរការឡើងវិញតាំងតែ ពីថ្ងៃចន្ទប៉ុន្តែ
ទោះបីជាយ៉ាងណាក្តីចិន នៅតែទាមទារលិខិតបញ្ជាក់ពី ការចាក់វ៉ាក់សាំងពីសំណាក់ ខាងវៀតណាមដដែល។

" "

រំលឹកដែរថា អជ្ញាធរនៃប្រទេសចិនបានធ្វើការ អនុវត្តជំហ៊ានដើម្បីរឹតត្បិតការ រីករាលដាលនៃវិរុសកូវីដ តាមរយៈការប្រកាសបិទច្រកព្រំដែននេះ តាំងតែពីថ្ងៃទី២១ ខែធ្នូមកម្ល៉េះ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top