ញូវដេលី៖ តួលេខឆ្លងជំងឺកូវីដ-១៩ សរុបរបស់ប្រទេសឥណ្ឌាបានកើនឡើងដល់ ៣៦,៣១៧,៩១៧ករណី នៅថ្ងៃព្រហស្បតិ៍នេះ ខណៈដែលករណីថ្មីចំនួន ២៤៧,៤១៧ករណី ត្រូវបានចុះបញ្ជីក្នុងរយៈពេល ២៤ម៉ោងកន្លងមកនៅទូទាំងប្រទេស បានបង្ហាញទិន្នន័យចុងក្រោយរបស់ក្រសួងសុខាភិបាលសហព័ន្ធ។
នេះគឺជាថ្ងៃដំបូងដែលករណីថ្មីជាង ២០ម៉ឺនករណី ត្រូវបានចុះបញ្ជីក្នុងមួយថ្ងៃក្នុងប្រទេសក្នុងរយៈពេលជាង ៨ខែកន្លងមក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ក្រៅពីនេះ ការស្លាប់សរុបមានចំនួន ៣៨០នាក់ ដោយសារជំងឺរាតត្បាតនៅក្នុងប្រទេសមួយនេះ ចាប់តាំងពីព្រឹកថ្ងៃពុធ បានធ្វើឱ្យចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនឡើងដល់ ៤៨៥,០៣៥នាក់។
មានករណីសកម្មនៃជំងឺកូវីដ-១៩ ចំនួន ១,១១៧,៣៥១ករណី នៅក្នុងប្រទេស ដោយមានការកើនឡើងចំនួន ១៦២,២១២ករណីសកម្មក្នុងរយៈពេល ២៤ម៉ោងកន្លងមក។ នេះគឺជាថ្ងៃទី ១៦ជាប់ៗគ្នាដែលចំនួនករណីសកម្មបានកើនឡើងនៅក្នុងប្រទេស។
មនុស្សសរុបចំនួន ៣៤,៧១៥,៣៦១ នាក់ត្រូវបានព្យាបាលជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យមកទល់ពេលនេះ ដែលក្នុងនោះ ៨៤,៨២៥នាក់ត្រូវបានរំសាយចេញក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ៕ដោយ ឈូក បូរ៉ា