សិង្ហបុរី ៖ ប្រទេសសិង្ហបុរីបានរាយការណ៍ករណីថ្មី នៃជមងឺកូវីដ-១៩ ចំនួន ៩៦០ករណី ដែលនាំឱ្យចំនួនឆ្លងសរុប នៅក្នុងប្រទេសនេះកើនឡើងដល់ ២៨៩,០៨៥ករណី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។
ក្នុងចំណោមករណីថ្មី ៤៨១ ករណីជាករណី ឆ្លងក្នុងស្រុក និង ៤៧៩ ករណីជាករណីនាំចូល នេះបើយោងតាមស្ថិតិ ដែលចេញផ្សាយ ដោយក្រសួងសុខាភិបាល សិង្ហបុរី (MOH) ។
ក្រសួងសុខាភិបាល សិង្ហបុរីបានឲ្យដឹងថា មានករណីឆ្លងវីរុសបំប្លែងខ្លួនថ្មីអូមីក្រុងចំនួន ៥៤៩ករណី ត្រូវបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ដែលក្នុងនោះ ៣៦៦ករណី ជាករណីឆ្លងក្នុងស្រុកនិង ១៨៣ករណីត្រូវបាននាំចូល។
គួរបញ្ជាក់ថា បច្ចុប្បន្នករណីសរុបចំនួន ១៧២ ត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យ ដោយ ១៤ ករណីត្រូវការការបន្ថែមអុកស៊ីហ្សែន និង ៩ ករណីកំពុងស្ថិតនៅក្នុងបន្ទប់ថែទាំ ដែលពឹងផ្អែកខ្លាំង (ICU) ៕ដោយ ឈូក បូរ៉ា