ភ្នំពេញ៖ លោកស្រី ដុំ ទូច បានដាក់ពាក្យបណ្ដឹង ទៅកាន់ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តប៉ៃលិន សុំប្ដឹងឈ្មោះ សេង ដារ៉ាវុធ និងប្រពន្ធឈ្មោះ ផាត ឆវី ពីបទក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែងក្លាយ នៅក្នុងសាលាឧទ្ធរណ៍ ខេត្តបាត់ដំបង ក្នុងអំពើក្លែងប្រព្រឹត្តនៅភូមិ អូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន អំឡុងឆ្នាំ២០១៩ និងឆ្នាំ២០២០។
យោងតាមពាក្យបណ្ដឹង របស់លោកស្រី ដុំ ទូច រស់នៅភូមិចំការឫស្សី ឃុំព្រែកព្រះស្ដេច ក្រុងបាត់ដំបង ប្ដឹងឈ្មោះសេង ដារ៉ាវុធ និងប្រពន្ធឈ្មោះ ផាត ឆវី រស់នៅផ្ទះលេខ ៥៦បេ ផ្លូវសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានរៀបរាប់ថា តបតាមកម្មវត្ថុខាងលើ នាងខ្ញុំសូមជម្រាបជូន ឯកឧត្តមព្រះរាជអាជ្ញាមេត្តាជ្រាបថា៖ កាលពីថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១០ ប្ដីនាងខ្ញុំឈ្មោះ ថេត សម្បត្តិ ភេទប្រុស បានទិញដីមួយកន្លែងពី ឈ្មោះ សេង ដារ៉ាវុធ ភេទប្រុស និង ប្រពន្ធឈ្មោះ ផាត ឆវី ដែលឋិតនៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុក សាលាក្រៅ ខេត្តប៉ៃលិនដែលមានទទឹងទំហំ១១០ម៉ែត្រ + ១៥០ម៉ែត្រ បណ្តោយ១៨០ម៉ែត្រ + ២៥០ ម៉ែត្រ សរុប២៧.៩៥០ម៉ែត្រការ៉េ ដូចមាននៅក្នុងកិច្ចសន្យាលក់និងទិញ ចុះថ្ងៃទី២៣ ខែ សីហាឆ្នាំ ២០១០ ហើយនៅក្នុងការទិញ លក់ដីខាងលើនេះដែរ គឺមានត្រឹមតែកិច្ចសន្យាទិញ លក់ ដែលទទួល ស្គាល់ដោយអាជ្ញាធរមេភូមិ មេឃុំតែប៉ុណ្ណោះ មិនមានការកាត់ឈ្មោះ ធ្វើប្លង់អ្វីនោះទេ។ ចំពោះព្រំ ប្រទល់ខាងជើងទល់នឹងបន្ទាយទាហាន + ផ្លូវ, ខាងត្បូងទល់នឹង ថេត សម្បត្តិ, ខាងកើតទល់នឹងឈ្មោះ ឡៅ ណាន ភេទ ប្រុស, ខាងលិចទល់នឹង ថេត សម្បត្តិ។
លុះក្រោយមកស្រាប់តែឈ្មោះ សេង ដារ៉ាវុធ ភេទប្រុសបានក្លែងលិខិតទិញ លក់ថ្មីមួយទៀត ចុះ ថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០១០ ដោយមានព្រំប្រទល់ខាងជើងទល់នឹងផ្លូវ + សេង អៀង + បន្ទាយ ទាហាន, ខាងត្បូងទល់នឹង ថេត សម្បត្តិ + បន្ទាយភ្នំសារ៉ាវ៉ាន់, ខាងកើតទល់នឹង ថេត សម្បត្តិ + សេង ដារ៉ាវុធ + ផ្លូវ និងខាងលិចទល់នឹង ថេត សម្បត្តិ ដោយលិខិតទិញ លក់នោះមិនមានផ្តិតមេដៃពីប្ដីនាង ខ្ញុំឈ្មោះ ថេត សម្បត្តិនោះទេ។
លិខិតក្លែងទីមួយរបស់គាត់ (សេង ដារ៉ាវុធ) បានក្លែងព្រំប្រទល់ខាងជើងទល់នឹងផ្លូវ + សេង អៀង + បន្ទាយទាហាន ប៉ុន្តែសំណៅដើមនៃកិច្ចសន្យាលក់ និងទិញរវាងប្ដីរបស់នាងខ្ញុំឈ្មោះ ថេត សម្បត្តិ និង សេង ដារ៉ាវុធ បានសរសេរថា ព្រំប្រទល់ខាងជើងទល់នឹងបន្ទាយទាហាន + ផ្លូវ។ សេង ដារ៉ាវុធ បានក្លែងព្រំប្រទល់ខាងត្បូងទល់នឹង ថេត សម្បត្តិ + ភ្នំសារ៉ាវ៉ាន់ ប៉ុន្តែសំណៅដើមនៃកិច្ច សន្យាលក់ និងទិញ បានសរសេរថា ព្រំប្រទល់ខាងត្បូងទល់នឹង ថេត សម្បត្តិ សេង ដារ៉ាវុធ បានក្លែងព្រំប្រទល់ខាងកើត ទល់នឹង ថេត សម្បត្តិ + សេង ដារ៉ាវុធ + ផ្លូវ ប៉ុន្តែសំណៅដើមនៃកិច្ចសន្យាលក់ និងទិញបានសរសេរថា ព្រំប្រទល់ខាងកើតទល់នឹង ឡៅ ណាន។ សេង ដារ៉ាវុធ បានក្លែងទំហំប្រវែងមាន តែពីរជ្រុង ដោយទទឹង ប្រវែង ១១០ ម៉ែត្រ និង បណ្តោយប្រវែង ១៨០ ម៉ែត្រ ប៉ុន្តែសំណៅដើមនៃកិច្ចសន្យាលក់ និងទិញបាន សរសេរថា ទទឹង ១១០ ម៉ែត្រ + ១៥០ម៉ែត្រ និង បណ្ដោយប្រវែង ១៨០ ម៉ែត្រ + ២៥០ ម៉ែត្រ។ ជា ពិសេសលិខិតក្លែងនេះគ្មានស្នាមមេដៃប្ដីរបស់នាងខ្ញុំ ឈ្មោះ ថេត សម្បត្តិ ទេ។
មិនតែប៉ុណ្ណោះ សេង ដារ៉ាវុធ បានប្រើលិខិតក្លែងទីពីរ ដែលជាលិខិតបញ្ជាក់ទំហំដីលេខ ២៩/២០ចុះ ថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ ចេញដោយមេឃុំស្ទឹងកាច់ កង ថេង និង មេភូមិ អូរឈើក្រំ អ៊ុក ញ៉ាន់ ដោយបាន បញ្ជាក់ទទឹង ១១០ ម៉ែត្រ និង បណ្តោយ ១៨០ ម៉ែត្រ មានទំហំសរុបប្រហែល ២៧៩៥០ ម៉ែត្រការ៉េ ដែល មានព្រំប្រទល់ខាងជើងទល់នឹងបន្ទាយទាហាន, ខាងត្បូងទល់នឹងភ្នំសារ៉ាវ៉ាន់, ខាងកើត ទល់នឹង សេង ដារ៉ាវុធ, ខាងលិចទល់នឹង ថេត សម្បត្តិ។ ការប្រើប្រាស់លិខិតក្លែងទីពីររបស់គាត់(សេង ដារ៉ាវុធ)បានក្លែងព្រំប្រទល់ខាងជើងទល់នឹងបន្ទាយទាហាន ប៉ុន្តែកិច្ចសន្យាលក់ និងទិញរវាង សេង ដារ៉ាវុធ និង ប្តីរបស់នាង ខ្ញុំ ឈ្មោះ ថេត សម្បត្តិ បានសរសេរថា ព្រំប្រទល់ខាងជើងទល់នឹងបន្ទាយទាហាន + ផ្លូវ។ សេង ដារ៉ាវុធ បានក្លែងព្រំប្រទល់ខាងត្បូងទល់នឹងភ្នំសារ៉ាវ៉ាន់ ប៉ុន្តែសំណៅដើមនៃកិច្ចសន្យាលក់ និង ទិញបានសរសេរថា ព្រំប្រទល់ខាងត្បូងទល់នឹង ថេត សម្បត្តិ។ សេង ដារ៉ាវុធ បានក្លែងព្រំប្រទល់ខាងកើតទល់នឹង សេង ដារ៉ាវុធ ប៉ុន្តែសំណៅដើមនៃកិច្ចសន្យាលក់ និងទិញបានសរសេរថា ព្រំប្រទល់ខាងកើតទល់នឹង ឡៅ ណាន។ សេង ដារ៉ាវុធ យកលិខិតក្លែងទាំងពីរប្រើប្រាស់នៅសាលាឧទ្ធរណ៍បាត់ដំបងថែមទៀតផង បើទោះបីលិខិតបញ្ជាក់ ទំហំដី២៩/២០ ចុះថ្ងៃទី៦ ខែ មករាឆ្នាំ២០២០ ចេញដោយលោកមេឃុំស្ទឹងកាច់ឈ្មោះ កង ថេង និង មេភូមិអូរឈើក្រំ ឈ្មោះ អ៊ុក ញ៉ាន់ ត្រូវបានមោឃភាពដោយលិខិតរបស់លោក កង ថេង មេឃុំស្ទឹងកាច់ ចុះ ថ្ងៃទី១៦ ខែមីនាឆ្នាំ២០២០ហើយក៏ដោយ។
លិខិតក្លែងទីមួយ និងលិខិតក្លែងទីពីររបស់គាត់ (សេង ដារ៉ាវុធ) បានកែប្រែព្រំប្រទល់ដីខុសៗគ្នាមួយចំនួនពីសំណៅដើមនៃកិច្ចសន្យាទិញ និងលក់ឱ្យប្ដីនាងខ្ញុំ។
ចំណែកកិច្ចសន្យាលក់ និងទិញចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០១០រវាង សេង ដារ៉ាវុធ និងប្ដី របស់នាងខ្ញុំ ឈ្មោះ ថេត សម្បត្តិ មានតែមួយច្បាប់ ដោយមានស្នាមមេដៃរបស់ប្តីនាងខ្ញុំទៀតផង។ ប្ដី របស់នាងខ្ញុំមិនដែលធ្វើកិច្ចសន្យាចំនួនពីរ ឬបីច្បាប់ទេ។ សេង ដារ៉ាវុធ ខិតខំប្រើប្រាស់លិខិតក្លែង ដោយយកព្រំប្រទល់ដីណាមួយ (ខាងជើង ខាងត្បូង ខាងកើត ឬ ខាងលិច) ឱ្យមានឈ្មោះរបស់គាត់ (សេង ដារ៉ាវុធ) ដើម្បីបន្លំថា គាត់នៅសល់ដីជាប់នឹង ព្រំប្រទល់ដីដែលគាត់បានលក់ឱ្យប្ដីនាងខ្ញុំ ពីព្រោះកិច្ចសន្យាទិញ និងលក់ពិតប្រាកដ ចុះថ្ងៃទី ២៣ ខែ សីហា ឆ្នាំ២០១០ រវាង ថេត សម្បត្តិ និង សេង ដារ៉ាវុធ បានបញ្ជាក់យ៉ាងច្បាស់ថា សេង ដារ៉ាវុធ គ្មាន ព្រំប្រទល់ដីជាប់នឹង ថេត សម្បត្តិ ទេ ក្រោយពីគាត់បានលក់ឲ្យ ថេត សម្បត្តិ ដោយមានកិច្ចសន្យាទិញ លក់ ចុះថ្ងៃ ទី២៣ ខែ សីហា ឆ្នាំ២០១០ ដែលមានស្នាមមេដៃប្ដីរបស់នាងខ្ញុំឈ្មោះ ថេត សម្បត្តិ។
ដូច្នេះសរបញ្ជាក់ឱ្យឃើញថា សកម្មភាពរបស់ឈ្មោះ សេង ដារ៉ាវុធ និង ឈ្មោះ ផាត ឆវី ពិតជា បានក្លែង បន្លំ និងប្រើលិខិតក្លែង ពិតប្រាកដមែន ហើយលោក សេង ដារ៉ាវុធ និង ឈៀង សាវុធនិងបក្ខ ពួករបស់គាត់បានរំលោភអំណាច រំលោភដីការក្សាការពាររបស់តុលាការ រំលោភបំពានលើលំនៅដ្ឋានរបស់នាងខ្ញុំទើបនាងខ្ញុំបានសម្រេចចិត្តដាក់ពាក្យបណ្តឹងមកកាន់អយ្យការអមសាលាដំបូងខេត្ត ប៉ៃលិន ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
នាងខ្ញុំសូមភ្ជាប់មកជាមួយនូវរូបភាព ដូចជាផ្ទះ ដើមមៀន ប៉ៃលិន និងដើមគ ឫស្សី ចេកអាង ទឹក (សំណង់រឹង)ហើយនៅឆ្នាំបន្តបន្ទាប់ដូចជាស្វាយ ខ្នុរ ទុយោទឹក ហើយនៅឆ្នាំ២០១៩ សេង ដារ៉ាវុធ បានបំពារបំពានដោយដាំបង្គោលស៊ីម៉ងត៍ហើយនៅក្នុង ឆ្នាំ២០២០គាត់ (សេង ដារ៉ាវុធ) បានដាំចេក និងសង់ផ្ទះមួយខ្នងនៅលើដីប្ដីនាងខ្ញុំ ដោយសារសមគំនិតជាមួយបក្ខពួករបស់គាត់។
លោក សេង ដារ៉ាវុធ បានលួចយកដីរបស់ប្ដីនាងខ្ញុំលក់ឲ្យ ផេង រីណូ ចំនួន ១៨៥៨៣ ម៉ែត្រការ៉េ ចេញពីទំហំដី ២៧៩៥០ ម៉ែត្រការ៉េ ជាដីដែល សេងដារ៉ាវុធបានលក់ឱ្យប្ដីនាងខ្ញុំ។ ព្រំប្រទល់ដីខាងកើតរវាង ឡៅ ណានហើយនឹងប្តីរបស់នាងខ្ញុំនៅដដែល ដោយគ្មានដី សេង ដារ៉ាវុធ កាន់កាប់ទាល់តែសោះ។
លោក សេង ដារ៉ាវុធ បានធ្វើជាម្ចាស់ដីទំហំ ២៧៩៥០ ម៉ែត្រការ៉េចំនួនបីលើក៖ ទី១គាត់ក្លាយជា ម្ចាស់ដីក្រោយពីគាត់បានទិញពីលោក ស វិ ហើយលក់ឱ្យ ថេត សម្បត្តិ ថ្ងៃទី២៣ សីហា ឆ្នាំ២០១០, លើក ទី២ ធ្វើជាម្ចាស់ដីដដែលដោយលួចលក់ឱ្យ ផេង រីណូ នៅថ្ងៃទី៥ កុម្ភៈ ឆ្នាំ២០១៣, លើកទី៣ គាត់មក បោះបង្គោលព័ទ្ធយកដីនេះនៅឆ្នាំ២០១៩ ក្រោយពីលក់ឱ្យ ថេត សម្បត្តិ នៅឆ្នាំ២០១០។
ពាក្យបណ្ដឹងបានបញ្ជាក់ថា «សូមឯកឧត្តម ព្រះរាជអាជ្ញាមេត្តាជួយរកយុត្តិធម៌ដល់រូបនាងខ្ញុំផង និងផ្ដន្ទាទោសជនល្មើសតាមផ្លូវច្បាប់ និងសូមទាមទារដីរបស់ប្ដីនាងខ្ញុំមកវិញតាមកិច្ចសន្យាលក់ ទិញ ជាមួយឈ្មោះ សេង ដារ៉ាវុធ និងឈ្មោះផាត ឆវី ភេទស្រី ហើយនាងខ្ញុំសូមទាមទារសំណងជំងឺចិត្តចំនួន ២០០លានរៀល»។
បន្ថែមពីនេះ លោកស្រី ដុំ ទូច ក៏បានដាក់លិខិតដាច់ដោយឡែកចំនួន២ផ្សេងទៀតទៅកាន់ សាលាឧទ្ធរណ៍បាត់ដំបង និងតុលាការកំពូលដើម្បីស្នើសុំឱ្យត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លិខិតក្លែងចំនួន២ច្បាប់់ដែលលោក សេង ដារ៉ាវុធ យកមកប្រើប្រាស់នៅសាលាឧទ្ធរណ៍បាត់ដំបង៕