ព័ត៌មានអន្តរជាតិ

VN Express៖ អ្នកបើកបររថយន្តដឹកទំនិញ ដាក់មុងដេកចាំ នៅព្រំដែនជាង៤០ថ្ងៃហើយ នៅមិនទាន់បានចូលទឹកដីចិន

បរទេស៖ ស្ពានចំនួនពីរឆ្លងកាត់ទន្លេ Ka Long ក្នុងខេត្ត Quang Ninh បានក្លាយជាកន្លែងចតសម្រាប់រថយន្តដឹកទំនិញជាង ១ ០០០ គ្រឿង ដែលមិនអាចឆ្លងកាត់ព្រំដែនបាន។ អ្នកខ្លះបានទៅទីនោះពីរបីថ្ងៃ ហើយខ្លះទៀតរហូតដល់ពីរខែ។ អ្នកបើកបរត្រូវបង់ថ្លៃចតរថយន្តចំនួន ១០០ ០០០ ដុង ស្មើនឹង ៤,៣ ដុល្លារ ក្នុងមួយថ្ងៃ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកបើកបររថយន្តម្នាក់ឈ្មោះ ង្វៀន បា តៃ អាយុ ៣៣ ឆ្នាំ មិនអាចត្រឡប់មកស្រុកកំណើតវិញនៅខេត្ត Khanh Hoa ភាគកណ្តាលរយៈពេល ២ ខែមកហើយ ដោយសារគាត់រង់ចាំបើកឡានទៅប្រទេសចិន។

រថយន្តដឹកត្រីកកពីខេត្ត Tien Giang ភាគខាងត្បូង ប៉ុន្តែមិនត្រូវបានអនុញ្ញាតឲ្យឆ្លងកាត់ព្រំដែនអស់រយៈពេល ៤០ថ្ងៃមកហើយ គាត់បានជួលកន្លែងត្រជាក់ (ទូកក) ដើម្បីរក្សាត្រីក្នុងតម្លៃ១,៥លានដុង ក្នុងមួយថ្ងៃ។

ក្រុមហ៊ុននាំចេញមួយចំនួនបានស្នើឱ្យអ្នកបើកបររបស់ពួកគេងាកមកលក់ផ្លែឈើសម្រាប់អ្នកក្នុងស្រុកជិតនោះវិញ ដោយសង្ឃឹមថា ពួកគេអាចប្រមូលប្រាក់មកវិញយ៉ាងហោចណាស់បានខ្លះៗ៕

ប្រែសម្រួលៈ ណៃ តុលា

To Top