បរទេស៖ កាលពីថ្ងៃចន្ទម្សិលមិញនេះ គឺជាលើកដំបូងហើយដែរអ៊ីរ៉ង់បានប្រកាស ពីជំហរបស់ខ្លួនថាបានត្រៀមខ្លួនក្នុងការជួបចរចាត្រង់ជាមួយ នឹងអាមេរិកចំពោះ
បញ្ហានៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរនិងក៏ជាកិច្ចប្រជុំដែលខ្លួនហៅថាជាកិច្ចប្រជុំបន្ទាន់Urgentផងដែរ។
គិតចាប់តាំងតែពីឆ្នាំទៅ មកម្ល៉េះដែលរដ្ឋាភិបាលក្រុងតេហរ៉ង់បានចូលរួមក្នុងកិច្ចប្រជុំជាបន្តបន្ទាប់ ជាមួយនឹងបណ្តាមហាអំណាចទាំង៥ប្រទេស ដែលស្ថិតនៅក្នុងកិច្ចព្រមព្រៀង
ដែលភាគច្រើនគឺបានព្យាយាម យកទណ្ឌកម្មមកធ្វើការដោះដូរនឹងជំនួបគ្នា។
រំលឹកដែរថាបន្ទាប់ពីបានដកខ្លួន ដោយឯកតោភាគីកាលពីឆ្នាំ២០១៨មកក្រោមការដឹកនាំ របស់លោកអតីតប្រធានាធិបតីអាមេរិក Donald Trump មកដល់ពេលនេះរដ្ឋាភិបាល
ក្រុងវ៉ាស៊ិនតោនបានត្រឹមជួបពិភាក្សាដោយប្រយោលប៉ុណ្ណោះជាមួយនឹងអ៊ីរ៉ង់ទាំងនៅក្នុងទីក្រុង Vienna នាពេលកន្លងមកផងដែរ។
គួរឲ្យដឹងដែរថាការប្រកាស ដោយអ៊ីរ៉ង់លើកនេះគឺដូចទៅនឹងអ្វីដែលអាមេរិកតែងតែចង់ បានហើយធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ដោយផ្ទាល់ ផងដែរប៉ុន្តែដោយដាក់លក្ខខណ្ឌ ផងដែរប្រសិនបើស្ថិតនៅ ក្នុងកិច្ចព្រមព្រៀងដ៏ល្អណាមួយ៕ ប្រែសម្រួល៖ស៊ុនលី