ព័ត៌មានជាតិ

សាជីវកម្ម ធានាឥណទានមួយ ទិញមូលបត្របំណុល ពីគម្រោងសាងសង់ អាកាសយានដ្ឋាន អន្តរជាតិតេជោ

ភ្នំពេញ ៖ បន្ទាប់ពីមានការអំពាវនាវ របស់ប្រមុខរាជរដ្ឋាភិបាល ឲ្យវិស័យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុក្នុងស្រុក នឹងក្រៅជួយទិញគម្រោងព្រលានយន្ត ហោះអន្តរជាតិតេជោ កន្លងមក នៅថ្ងៃទី២៧មករា សាជីវកម្មធានាឥណទានកម្ពុជា (CGCC) វិនិយោគ ៨,០០០លានរៀល (ប្រមាណ២លាន ដុល្លារអាមេរិក) លើមូលបត្របំណុល របស់ក្រុមហ៊ុនCAIC ដើម្បីចូលរួមគាំទ្រ គម្រោងសាងសង់អាកាសយានដ្ឋាន អន្តរជាតិតេជោ ។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី២៧មករា ឆ្នាំ២០២២ រវាងក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) តំណាងដោយ លោកឆារស៍ វ៉ាន់ Charles Vann ជាអគ្គនាយករង និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) តំណាងដោយ លោក Wong Keet Loong ជាអគ្គនាយក ក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់របស់អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមហ៊ុន OCIC និងលោក ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសមាជិក ក្រុមប្រឹក្សាភិបាលរបស់ CGCC សម្រាប់ការវិនិយោគលើសញ្ញាបណ្ណ មានបុគ្គលធានា ៨,០០០លានរៀល របស់គម្រោងសា ងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ (ការបោះផ្សាយជា លក្ខណៈបុគ្គល) ។ ទឹកប្រាក់វិនិយោគ ដែលទទួលបានពីសញ្ញាបណ្ណនេះ នឹងត្រូវប្រើ ប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍ គម្រោងសាងសង់ អាកាសយានដ្ឋាន អន្តរជាតិតេជោ នៅខេត្តកណ្តាល ។

គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្នសម្រេច បាន 30% ដែលបានចំណាយទឹ កប្រាក់សរុប 390 លានដុល្លារអាមេរិក (ដោយមិនរាប់ បញ្ចូលថ្លៃដី ដែលវិនិយោគរួចដោយ CAIC) ។ អត្រាការប្រាក់(Coupon rate) របស់សញ្ញាបណ្ណនេះគឺ 5.5% ក្នុងមួយឆ្នាំ ជាមួយនឹង រយៈពេល (tenor) 3ឆ្នាំ ហើយ ត្រូវបានធានា ដោយក្រុមហ៊ុន OCIC ។

សូមជម្រាបថា មកដល់ថ្ងៃទី២៧មករា មានវិស័យធានាគារ និង សាជីវកម្មមួយបានទិញ គម្រោង សាងសង់ ព្រលានយន្តហោះអន្តរជាតិតេជោ ក្នុងមាន៖ ១.Prince bank 15 លាន ២.FTB 20 លាន ៣. ABA 30 លាន ៤. Cambodia Post bank 10 លាន ៥. Acleda bank 30 លាន ៦. Alpha bank 10 លាន ៧.ធនាគាវីង និង៨.សាជីវកម្មធានាឥណទានកម្ពុជា ២លានដុល្លារ ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ បានអំពាវនាវដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនានា ទាំងក្នុង និងក្រៅប្រទេស ឲ្យជួយទិញសញ្ញាបណ្ណ (មូលបត្របំណុល-Bond) របស់ក្រុមហ៊ុនខេមបូឌា អ៊ែរផត អ៉ិនវេសមិន (CAIC) ដែលសាងសង់ អាកាសយានដ្ឋាន អន្តរជាតិតេជោ ។

សម្តេចតេជោបញ្ជាក់ថា ការចូលរួមទិញសញ្ញាបណ្ណនេះ គឺជាការចូលដល់ការអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី ដែលកាត់បន្ថយ នូវការប្រើប្រាស់ទុន ពីក្រៅប្រទេស ហើយការគ្រឹះស្ថានហិរញ្ញវត្ថុទាំងនោះ ក៏ទទួលបានផលចំណេ ញពីអត្រាការប្រាក់ ដោយទទួលបាន ការធានាផ្នែកហានិភ័យ ស្មើសូន្យ ពីរាជរដ្ឋាភិបាលផងដែរ ៕

To Top