ព័ត៌មានអន្តរជាតិ

ទស្សនិកជន ចំនួន ១២៩៦ លាននាក់ !

ទំហំទស្សនិកជនរបស់រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២២ នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបង្កើតកម្រិតខ្ពស់ទៀត ការផ្សព្វផ្សាយបែបពហុMediaបានបំបែកកំណត់ត្រាជាច្រើនកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២២ នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបង្ហាញពីការសម្តែងដ៏ល្អឥតខ្ចោះបែបគំនិត សិល្បៈនិងគយគន់ បង្កើតនូវកំណត់ត្រាចំនួនចូលទស្សនាច្រើនដងម្តងទៀត ទស្សនិកជនសរុបបានឈានដល់ ១២៩៦ លាននាក់ ហើយចំនួនចូលទស្សនាតាមប្រព័ន្ធសារព័ត៌មានថ្មីបានឈានដល់ ៧១៣៣ លាន ដង។

រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២២ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដែលទទួលបានការយកចិត្តទុកដាក់យ៉ាងទូលំទូលាយនិងការសរសើរជាទូទៅពីទស្សនិកជននិងប្រព័ន្ធសារព័ត៌មានក្នុងនិងក្រៅប្រទេស ។ ប្រព័ន្ធសារព័ត៌មានជាង ៦៥០ មកពីប្រទេសនិងតំបន់ជាង ១៧០ រួមទាំងសហរដ្ឋអាមេរិក កាណាដា បារាំង អ៊ីតាលី រុស្ស៊ី ជប៉ុន ប្រេស៊ីល អូស្ត្រាលី ឥណ្ឌា សិង្ហបុរីនិងអាហ្វ្រិកខាងត្បូងបានធ្វើការផ្សាយផ្ទាល់អំពីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២២ ប្រទេសរបស់ ចិន ។

រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២២បានផ្តោតទៅលើប្រធានបទសំខាន់ៗដូចជា ខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន ការអភិវឌ្ឍជនបទ អរិយធម៌អេកូឡូស៊ី ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងនិងយានអវកាសចិនជាដើម បានសម្រេចបាននូវការផ្សាយបន្តផ្ទាល់8K UHD ចំនួនអ្នកចូលរួមនៅក្នុងសកម្មភាពអន្តរកម្មឈានដល់ ៦៩០០០លានដង ។

CNNអាមេរិកនិងBBCអង់គ្លេសបានបង្កើតវេទិកាវប្បធម៌ពិធីបុណ្យចូលឆ្នាំចិននៅលើគេហទំព័ររបស់ខ្លួន ដើម្បីណែនាំវប្បធម៌ពិធីបុណ្យចូលឆ្នាំនិចិននិងទំនៀមទម្លាប់ប្រពៃណីចិនដល់អ្នកនិយមលេងអ៊ីនធឺណិតនៅក្រៅប្រទេស ។ ប៉ុស្តិ៍ទូរទស្សន៍អ៊ីតាលីសំខាន់ៗ AlamTV បានផ្សាយផ្ទាល់អំពីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២២លើកដំបូង ។ ឆ្នាំ ២០២២ អគារសម្គាល់ភូមិសាស្ត្រជាច្រើននៅលើពិភពលោកបានបើកអំពូលភ្លើងពណ៌ដោយផ្ដោតលើប្រធានបទរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដូចជា អគារ Burj Khalifa ដែលខ្ពស់ជាងគេនៅលើពិភពលោក អគារFerris wheel ធំជាងគេនៅទ្វីបអាហ្វ្រិកជាដើម ដើម្បីធ្វើឱ្យទស្សនិកជនទូទាំងពិភពលោកចែករំលែកនូវបរិយាកាសដ៏កក់ក្តៅនិងរីករាយនៃបុណ្យចូលឆ្នាំចិន ៕

To Top