ព័ត៌មានអន្តរជាតិ

ក្រុងតូក្យូ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ប្រចាំថ្ងៃលើស ពី២០.០០០នាក់ជាលើកដំបូង

តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ថា ករណីថ្មីនៃជំងឺកូវីដ-១៩ នៅទីក្រុងតូក្យូបានកើនឡើងលើសពី២០.០០០នាក់ជាលើក ដំបូង គិតត្រឹមថ្ងៃពុធនេះ ក្តីសង្ឃឹម ដែលស្រអាប់ថា រលក នៃការឆ្លងដែលបណ្តាលមក ពីវីរុសបំប្លែងខ្លួនថ្មី Omicron កំពុងឈានដល់កម្រិតកំពូល នៅក្នុងប្រទេសជប៉ុន ។

ករណីទូទាំងប្រទេសបានឈាន ដល់កំណត់ត្រាចំនួន៩១.៧៦០នាក់ ខណៈដែលខេត្តចំនួន១៨ បានកត់ត្រាកម្រិតខ្ពស់គ្រប់ពេលវេលា នេះបើយោងតាមការបូកសរុប ដោយសេវាព័ត៌មានអនឡាញ ហៅកាត់ថា JX Press បានចុះផ្សាយ យ៉ាងដូច្នេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top